រៀនធ្វើម្ហូប

បុកបង្គាស្រស់ សម្រាប់អ្នកចូលចិត្តម្ហូបហិរឆ្ងាញ់ ឃើញហើយស្រក់ទឹកមាត់ អាចរៀនធ្វើបានខ្លួនឯងងាយៗ

BY
Khmernote Media
August 21, 2021

បុកបង្គាស្រស់ជាម្ហូបមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ជាពិសេសអ្នកចូលចិត្តម្ហូបឆៅ ហីរឆ្ងាញ់ ហើយបងប្អូនទាំងអស់គ្នាអាចរៀនធ្វើខ្លួនឯងបានយ៉ាងងាយស្រួលដោយគ្រាន់តែមានគ្រឿងផ្សំដូចខាងក្រោម៖

*គ្រឿងផ្សំ
o បង្គាស្រស់ ៥០០ក្រាម
o ទឹកប្រហុកថៃ ១ចានចង្កឹះ
o ទឹកត្រី ២ស្លាបព្រាបាយ
o ខ្ទឹមស ៥គ្រាប់
o ស្ករត្នោត ១កូនចានតូច
o គ្រាប់កន្ធំថេត ១កូនចាន
o ប៉េងប៉ោះ តាមចំណូលចិត្ត
o ប៊ីចេង ១ស្លាបព្រាបាយ
o ក្រូចឆ្មា ២ផ្លែ
o ម្ទេសស្រស់ តាមចំណូលចិត្ត
o ម្ទេសក្រៀម តាមចំណូលចិត្ត
o ទឹកសូដា ១ដប

*វិធីធ្វើ
 យកបង្គាស្រស់បកសំបក វះខ្នងយកសរសៃ លាងទឹកអោយស្អាត និងទឹកចុងក្រោយលាងនិងសូដា
 យកម្ទេសស្រស់ ម្ទេសក្រៀម បុកចូលគ្នាអោយម៉ត់តាមដោយខ្ទឹមស បុកចូលគ្នាម្តងទៀតអោយខ្ទឹមសម៉ត់ល្អ
 ផ្សំរសជាតិដោយ ទឹកប្រហុក ទឹកត្រី ស្ករត្នោត ប៊ីចេង ក្រូចឆា លាយចូលគ្នាអោយស្កររលាយ តាមដោយបង្គារស្រស់ ប៉េងប៉ោះ លាយក្រឡុកចូលគ្នាដួសដាក់ចានរោយដោយគ្រាប់កន្ធំថេតជាការស្រេច។

Share This Post: