រៀនធ្វើម្ហូប

“ស្លតៅហ៊ូសាច់ជ្រូកចិញ្ច្រាំ” ជាអាហារឈ្ងុយឆ្ងាញ់ ប៉ូវកំលាំង ដែលស្ត្រីមេផ្ទះអាចរៀនចំអិនបានដោយខ្លួនឯង

BY
Khmernote Media
August 23, 2021

“ស្លតៅហ៊ូសាច់ជ្រូកចិញ្ច្រាំ” ជាអាហារឈ្ងុយឆ្ងាញ់ និងប៉ូវកំលាំងនៅពេលលោកអ្នកបានបរិភោគ ហើយជាពិសេសសម្លប្រភេទនេះបងប្អូនជាស្ត្រីមេផ្ទះអាចរៀនចំអិនបានយ៉ាងងាយស្រួលដោយខ្លួនបានដោយវាមានគ្រឿងផ្សំដូចជា៖

*គ្រឿងផ្សំ
o សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម
o តៅហ៊ូពងមាន់ ២ដុំ
o ដុំស៊ុបខ្នរ ១ដុំ
o ស្ទឹមសចិញ្ច្រាំ ២គ្រាប់
o ការ៉ុតហាន់សម្រាប់ស្លរ តាមចំណូលចិត្ត
o ស្ពៃបូកគោ តាមចំណូលចិត្ត
o ឃិនឆាយ តាមចំណូលចិត្ត
o ម្រេចម៉ត់តាមចំណូលចិត្ត
o ទឹកស៊ីអ៊ីវសៀងថៃ ២ស្លាបព្រាបាយ
o ទឹកត្រី ២ស្លាបព្រាបាយ

*វិធីធ្វើ
➢ យកសាប់ជ្រូកចិញ្ច្រាំមកលាយជាមួយ ម្រេច​ទឹកស៊ីអ៊ីងសៀងថៃ ទឹកត្រី លាយចូលគ្នាអោយសប់ ពូនដុំៗសម្រាប់ស្លរ
➢ យកឆ្នាំងដាំទឹកដាក់ខ្ទឹមស ដុំស៊ុបខ្នរ រងចាំអោយពុះ រួចដាក់ការ៉ុត និង សាច់ជ្រូកដែលយើងបានពូនទុកចូល
➢ ក្រោយពេលដែលសាច់ជ្រូកឆ្អិនល្អ ផ្សំរសជាតិដោយ ទឹកត្រី កូរអោយចូលគ្នា បន្ទាប់មកទៀងដាក់ ស្ពៃបូកគោ តៅហ៊ូ ក្រោយពីបន្លែឆ្អិន តាមដោយឃិនឆាយ ដួសដាក់ចានជាការស្រេច។

អត្ថបទ៖ Bee

Share This Post: