រៀនធ្វើម្ហូប

ធ្លាប់តែឃើញគេលក់នៅតាមហាង នេះហើយវិធីធ្វើ Chicken Nugget រឺប្រហិតសាច់មាន់

BY
Khmernote Media
August 23, 2021

ប្រហិតសាច់មាន់ រឺ “ណាហ្គេតសាច់មាន់” ជាប្រភេទអាហារសម្រន់ញាំលេងពេលជួបជុំគ្រួសារ រឺអាហារសំរាប់ញាំកំដរមាត់ពេលអផ្សុក ដែលវាមានរស់ជាឈ្ងុយឆ្ងាញ់ ជាពិសេសវាពេញនិយមបំផុតនៅប្រទេសប៉ែកខាងបញ្ចឹមប្រទេស ហើយនៅប្រទេសកម្ពុជាយើងក៏ឃើញមានការនាំចូលប្រហិតសាច់មាន់ រឺ Chicken Nugget នេះដាក់លក់នៅលើទីផ្សារផងដែរ ដោយវាមានតំលៃប្រមាណ $6 ទៅ $7 ក្នុងមួយកញ្ចប់។ ថ្ងៃនេះក្រុមការងារ Food Mention ដោយខ្មែរណូត បាននាំយកគ្រឿងផ្សំ និងវិធីធ្វើ Chicken Nugget នេះមកចែកជូនប្រិយមិត្ត អោយរៀនសាកធ្វើទាំងអស់គ្នាបាន៖

*គ្រឿងផ្សំ
o សាច់ទ្រូងមាន់ហាន់ជាចំនិតហើយកិនអោយម៉ត់
​ ៥០០ក្រាម
o ម្រេចខ្មៅ ២ស្លាបព្រាបាយ
o អំបិល ½ ស្លាបព្រាបាយ
o ម្ទេសហុយម៉ត់ខ្លាំង ២ស្លាបព្រាបាយ
o ម្ស៉ៅពោត ៣ស្លាបព្រាបាយ
o ម្ស៉ៅបំពង សម្រាប់បំពង ១កញ្ចប់
o ប្រេងឆា សម្រាប់បំពង

*វិធីធ្វើ
➢ យកចានសម្រាប់លាយ ចាក់សាច់មាន់កិនម៉ត់ចូល រួចផ្សំរសជាតិដោយ អំបិល ម្រេចខ្មៅ ម្ទេសហុយ ម្ស៉ៅពោត
លាយចូលគ្នាអោយសប់ រួចយកទៅដាក់ក្នុងទូទឹកកកចំនួន ៥០នាទី
➢ ក្រោយមកយកសាច់មាន់ចេញពីក្នុងទូទឹកកករួចពូន ជាដុំសំប៉ែតដោយស្លាបព្រាបាយ ដូចក្នុងរូប រូចយកទៅដាក់ក្នុងទូកកក ចំនួន២ទៅ៣ម៉ោងដើម្បីអោយសាច់មាន់កក
➢ យកប្រេងឆាចាក់ចូលក្នុងខ្ទះរងចាំអោយប្រេងក្តៅ
➢ ក្រោយមកត្រៀមម្ស៉ៅបំពង​ ជាពីរផ្នែក ម្ស៉ៅបំពងស្ងួត និងម្ស៉ៅបំពងលាយទឹក ក្រោយមកយកសាច់មាន់ជ្រលក់ក្នុងម្ស៉ៅបំពងស្ងួត បន្ទាប់មកជ្រលក់ម្ស៉ៅបំពងដែលលាយនិងទឹក រួចដាក់ចូលបំពងជាមួយនិងប្រេងឆាដែលយើងបានត្រៀមទុក បំពងអោយលឿងឆ្អិនល្អដួសដាក់ចានជាការស្រេច។

អត្ថបទ៖ Bee

Share This Post: