ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកទេសចរណ៍ចិនធ្លាក់ពីលើផ្ទះស្លាប់ ក្រោយពីជប់លៀងដំបូលផ្ទះវីឡាដ៏ប្រណិតនៅ Phuket

    BY Khmernote Media February 27, 2018
    អ្នកទេសចរណ៍ចិនធ្លាក់ពីលើផ្ទះស្លាប់ ក្រោយពីជប់លៀងដំបូលផ្ទះវីឡាដ៏ប្រណិតនៅ Phuket

    ប្រទេសថៃ ៖ ការជប់លៀងនៅលើដំបូលផ្ទះរឺដំបូលអគារជារឿងពេញនិយមដែលគេចូលចិត្តធ្វើ តែវាក៏អាចប្រឈមនឹងគ្រោះថ្នាក់ខ្លះៗផងដែរ។ ប្រភពព័ត៌មានថៃបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើដំបូងផ្ទះស្លាប់ក្រោយពីគេរៀបចំពិធី​ជប់​លៀងនៅទីនោះ។ តាមប្រភពបានអោយដឹងថាអ្នកទេសចរណ៍ជនជាតិចិន ម្នាក់មកសម្រាកកំសាន្តនៅ Phuket បានធ្លាក់ពីលើផ្ទះស្លាប់ បន្ទាប់ពីបានជប់លៀងជាមួយមិត្តភក្តិដាច់យប់នៅលើដំបូលផ្ទះវីឡាដ៏ប្រណិត។ ប៉ូលិសបានកំណត់ថាអ្នកទេសចរណ៍រូបនេះបានប្រាប់ប្រហែលជាកំឡុងម៉ោង១ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែកុម្ភៈ។

    អ្នករងគ្រោះមានឈ្មោះ Gao Zhiyu វ័យ៣០ឆ្នាំ មកស្នាក់នៅក្នុងវីឡាប្រណិតនាឆ្នេរ Kamala ខេត្ត Phuket ជាមួយមិត្តភក្តិប្រុស២នាក់ និង៣នាក់។ ក្នុងចំនោមនោះក៏មានមិត្តស្រីរបស់គាត់ម្នាកដែល នាងបានប្រាក់ថានាងបានត្រលប់ទៅបន្ទប់នៅម៉ោងប្រហែល ១ៈ៤០នាទីព្រឹក តែ Gao មិនបានត្រលប់ចូលជាមួយនោះទេគេនៅឈរជក់បារីម្នាក់ឯង។ គ្មាននរណាម្នាក់ដឹងនោះទេថាគេមិនបានត្រលប់ចូលបន្ទប់ នៅព្រឹកថ្ងៃបន្ទាប់នោះពួកគេចាប់អារម្មណ៍ថាបានបាត់ Gao ហើយក៏ចាប់ផ្តើមធ្វើការស្វែងរក។ រាងកាយរបស់បុរសម្នាក់នេះត្រូវបានគេរកឃើញដេកស្តូកស្តឹងនៅលើដី ប៉ូលិសបានសន្និដ្ឋានថាបុរសម្នាក់នេះប្រហែលជាធ្លាក់មកនៅពេលគាត់ឈរជក់បារីនៅយ៉ខាងមុខ រឺ អាចលោតចូលទៅក្នុងអាងទឹកតែខុសបច្ចេកទេសធ្វើអោយធ្លាក់មកដី។ តែយ៉ាងណាពេលនេះប៉ូលិសនៅតែបន្តធ្វើការស៊ើបអង្កេតបន្តទៅលើករណីនេះផងដែរ៕

    ប្រភព ៖  coconutsbangkok

    Share This Post:
    MPO4D jitutoto mpo4d Mpoplay