រៀនធ្វើម្ហូប

រៀនធ្វើម្ហូប “គ្រឿងសមុទ្រឆាម្រេច” ជាមួយនឹងបន្លែឈ្ងុយឆ្ងាញ់

BY
Khmernote Media
August 25, 2021

មុខម្ហូបដែលនាំយកគ្រឿងសមុទ្រ ដូចជា ខ្យង បង្គា មឹក ឆាជាមួយម្រេច និងម្ទេសផ្លោកបីពណ៍ ឆាក្តៅៗជាមួយម្រេចខ្មៅ អាចនិយាយបានថា ត្រូវចិត្តអ្នកដែលចូលគ្នាទទួលទានគ្រឿងសមុទ្យជាមិនខាន វិធីធ្វើក៏មិនពិបាកតោះយើងនាំគ្នាទៅមើលទាំងអស់គ្នា៖

*គ្រឿងផ្សំ
• បង្គាស្រស់ ២០០ក្រាម
• មឹកបំពងស្រស់ ២០០ក្រាម
• ខ្យងជំពូកទា ២០០ក្រាម
• ម៉្សៅស៊ុបខ្នរ ១កញ្ចប់
• ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
• ខ្ទឹមបារាំងហាន់សម្រាប់ឆា ½ ចានចង្កឹះ
• ម្រេចម៉ត់ ១ស្លាបព្រាបាយ
• ម្ទេសប្លោកបីពណ៍ ១ចានចង្កឹះ
• ស្រាចិន ២ស្លាបព្រាបាយ
• ស្លឹកខ្ទឹមហាន់ល្អិតសម្រាប់លំអរ

*វិធីធ្វើ
 ចាក់ប្រេងឆាចូលខ្ទះតាមដោយខ្ទឹមសចិញ្រ្ចាំលីងរហូតខ្ទឹមឈ្ងុយ ដាក់បង្គា មឹក ខ្យងជំពូកទា ចូលទៅប្រើភ្លើងខ្លាំង ឆាអោយគ្រឿងសមុទ្យយើងចាប់ផ្តើមឆ្អិន តាមដោយខ្ទឹមបារាំង និងម្ទេសប្លោក ចូលទៅ ឆាអោយចូលគ្នា
 ផ្សំរសជាតិដោយ ម្រេចខ្មៅ ស្រាចិន ម្ស៉ៅស៊ុប ឆាចូលគ្នាម្តងទៀត ដួសដាក់ចានរោយដោយស្លឹកខ្ទឹមជាការស្រេច។

អត្ថបទ៖ Bee

Share This Post: