រៀនធ្វើម្ហូប

យកផ្លែគូលែន មកច្នៃចេញជាម្ហូបយ៉ាងឆ្ងាញ់ពិសារ គឺ “គូលែនញាំបង្គារ”

BY
Khmernote Media
August 25, 2021

នឹកស្មានមិនដល់មែនទេបងប្អូនស្ត្រីមេផ្ទះ ថាផ្លែគូលែនអាចយកមកធ្វើជាញាំបានឆ្ងាញ់ មិនទ្រលាន់ថែមទៀតផង ។ មិនជឿក៏ត្រូវជឿដែរថារសជាតិនៃផ្លែគូលែនជាមួយសាច់បង្គានិងសាច់ជ្រូកចិញ្រ្ចាំថាយកមកញាំចូលគ្នាមានរសជាតិឆ្ងាញ់បាននោះតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ផ្លែគូលែនយកគ្រាប់ចេញ ២០០ក្រាម
2. សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម
3. បង្គាសបកសំបក ៦ក្បាល
4. ខ្ទឹមក្រហមហាន់ល្អិត ៣០ក្រាម
5. ម្ទេសស្រស់ហាន់ល្អិត ១៥ក្រាម
6. ស្លឹកជីវ៉ាន់សុយ ៥ក្រាម
7. ទឹកត្រី ៣០ក្រាម
8. ស្ករស ១៥ក្រាម
9. ក្រូចឆ្មា ២ផ្លែ

*វិធីធ្វើ
• យកផ្លែគូលែនមកឆ្កឹះយកគ្រាប់ចេញដោយប្រើកាំបិតសម្រាប់ឆ្លាក់ផ្លែឈើ រួចមកសំបក
• ស្រុះសាច់ជ្រូកចិញ្ច្រាំ និង បង្គាអោយឆ្អិនល្អ
• ក្រោយមកយើងមកលាយទឹកញាំដោយចាក់ទឹកត្រីនិងស្ករសចូលក្នុងឆ្នាំងកូរអោយស្កររលាយដោយប្រើភ្លើងតិចៗ ក្រោយពេលស្កររលាយអស់រងចាំអោយពុះបិតភ្លើងទុកអោយត្រជាក់
• យកបង្គានិងសាច់ជ្រូកចិញ្រ្ចាំដែលស្រុះរួចចាក់ចូលក្នុងចានសម្រាប់លាយ រួចចាក់ទឹកញាំដែលយើងកូរអោយរលាយមុននេះចូលទៅ តាមដោយខ្ទឹមក្រហមហាន់ល្អិត
• ផ្សំរសជាតិដោយ ក្រូចឆ្មា ម្ទេស ធ្វើការលាយចូលគ្នាល្អ រួចចាក់ សាច់គូលែនចូលទៅធ្វើការលាយអោយចូលគ្នាម្តងទៀត ដួសដាក់ចានរោយដោយស្លឹកជីវ៉ាន់សុយជាការស្រេច។

អត្ថបទ៖ Bee

Share This Post: