រៀនធ្វើម្ហូប

“ចេកអាំងដូងខ្ចី” ជាបង្អែមឈ្ងុយឆ្ងាញ់ អាចរៀនធ្វើខ្លួនឯងបាន

BY
Khmernote Media
August 25, 2021

ចេកអាំងដូងខ្ចី នេះដែរក៏មានការពេញនិយមទទួលទានផងដែរព្រោះអោយតែបានទៅដើរលេងប្រទេសថៃគឺមិនដែលខកខានក្នុងការទទួលទានឡើយដោយសារតែទឹកជ្រលក់ស្ករដូងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងៗ ចង់ធ្វើអោយអ្នកផ្ទះទទួលទាន មិនដឹងគេមានគន្លឹះត្រង់ណាបានជាឈ្ងុយឆ្ងាញ់ ថ្ងៃនេះដែរយើងមានរូបមន្តចេកអ៊ាំងដូងខ្ចីមកបង្ហាញវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ចេកណាមវ៉ា ១ស្និត
2. ក្បាលខ្ទិះថៃ ១ប្រអប់
3. ស្ករស ½ ចានចង្កឹះ
4. ស្ករត្នោត ២ស្លាបព្រាបាយ
5. សាច់ដូងខ្ចីហាន់ជាសរសៃៗ ½ ចានចង្កឹះ
6. អំបិលម៉ត់ ១ស្លាបព្រាតែ
7. ប័រ ២ស្លាបព្រាបាយ

*វិធីធ្វើ
• ចាក់ក្បាលខ្ទិះចូលក្នុងឆ្នាំង តាមដោយស្ករស ស្ករត្នោត អំបិលម៉ត់ ប័រ កូររំងាស់អោយស្កររលាយ រួចចាក់សាច់ដូងខ្ចីចូលទៅ កូររហូតទាល់តែឈ្ងុយល្អ រួចបិតភ្លើង
• យកចេកណាមវ៉ាមកបកសំបករួចអ៊ាំងអោយលឿងល្មម កាត់ចេកជាដុំល្មម ស្រោចដោយទឹកស្ករដូងជាការស្រេច។

Share This Post: