ការពិតមូលហេតុបែបនេះសោះ ដែលធ្វើអោយស្រ្តីវ័យចំណាស់ម្នាក់ចំនាយពេលជាង១ជារៀងរាល់ថ្ងៃយកអាហារទៅអោយកូនស្រីខ្លួន
ប្រទេសសាំងហ្គាពួរ ៖ ទឹកចិត្តជាឪពុកម្តាយតែងតែហ៊ានធ្វើគ្រប់បែបយ៉ាងអោយតែកូនបានសុខ ពួកគាត់ក៏មិនដែលប្រកាន់ខឹងនឹងទង្វើរខុសឆ្គងរបស់គាត់នោះទេ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តរបស់ស្រ្តីវ័យម្នាក់ ដែលធ្វើដំណើររយៈពេលជាង១ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីយកម្ហូបអាហារទៅអោយកូនស្រីខ្លួនបរិភោគ។ តាមប្រភពបានអោយដឹងថាអស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលគាត់តែងតែចំនាយពេលវេលាជាង១ជារៀងរាល់ថ្ងៃយកអាហារទៅអោយកូនស្រីនេះ។

អ្នកជិតខាងផ្ទះរបស់កូនស្រីម្នាក់នេះបានប្រាប់អោយដឹងថា ស្រ្តីចំណាស់តែងតែយកអាហារមកអោយកូនស្រីជារៀងរាល់ថ្ងៃ គាត់ឈរនៅក្រៅស្រែកហៅកូនស្រីរាប់ម៉ោងតែពេលខ្លះកូនស្រីនោះមិនឆ្ងាយទប់អ្វីបន្តិច។ តែគាត់មិនអស់សង្ឃឹមនោះទេ គាត់នៅតែបន្តហៅរហូតដល់កូនស្រីនោះបើកទ្វារ គាត់មិនខ្វល់ពីថានាងហៅនាងចូលផ្ទះរឺអត់នោះទេ។ គាត់មើលនាងបរិភោគហើយ ក៏ត្រលប់ទៅផ្ទះវិញជាមួយប្រអប់ទទេ និងស្នាមយ៉ាងរីករាយនៅលើផ្ទៃមុខ។ គាត់បានប្រាប់ថា “ចាប់តាំងពីស្វាមីរបស់នាងស្លាប់បាត់ទៅ អារម្មណ៍របស់កូនស្រីគាត់បានចាប់ផ្តើមប្រែប្រួលនាងសំងំនៅក្នុងផ្ទះពេញមួយផ្ទះពេញមួយថ្ងៃមិនចង់ចេញទៅណាទាំងអស់ នេះជាមូលហេតុដែលនាំអោយគាត់យកអាហារអោយនាងរាល់ថ្ងៃនោះ”៕



ប្រភព ៖ thecoverage