អន្តរជាតិ
ស៊យធំ! រថយន្តដឹកដីបុករថយន្តស៊េរទំនើបតម្លៃរាប់សែនដុល្លារ ខ្ទេចមុខអស់
BY Khmernote Media
February 27, 2018
ព្រះសីហនុ៖ កាលពីវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកដី មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3185 បានបុកជាមួយនិងរថយន្តស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7072 ដែលហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៤ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ តែរថយន្តស៊េរីទំនើបពណ៌ខ្មៅបានរងការខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង។ ក្រោយកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុផងដែរ៕




់