ព័ត៌មានជាតិ
ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងពីការកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ
BY Khmernote Media
September 11, 2021
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ។ សាមីជន មាតាបិតា និងឬអាណាព្យាបាល និងតំណាងគ្រឹះស្ថានឧត្តមសិក្សា ដែលមានបំណងស្នើសុំកែតម្រូវព័ត៌មាននានាលើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្តោះអាសន្នមធម្យសិក្សាទុតិយភូមិ សូមភ្ជាប់នូវឯកសារមូលដ្ឋានគតិយុត្តមួយចំនួនដូចខាងក្រោម៖
