ក្រុមគ្រូពេទ្យ ចុះយកសំណាកលើអាជីវករលក់ដូរក្នុងផ្សារតាឡូឡា នៅស្រុកសំពៅលូន ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ អំពីសន្តិសុខសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត-១៩ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសំពៅលូន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០ នាទី លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចូលរួមជាមួយលោក អភិបាលរងស្រុក លោកអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានចុះបិទខ្ទប់ទីតាំង ផ្សារតាឡូឡា ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។

ដើម្បីឲ្យក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូវីត-១៩ លើអាជីវករលក់ដូរទាំងអស់នៅក្នុងផ្សារ ជាក់ស្ដែងក្រុមគ្រូពេទ្យបានធ្វើតេស្តលើអាជីវករលក់ដូរបានចំនួន ១៥៣នាក់ ស្រី ១០៤នាក់ លទ្ធផលវិជ្ជមាន ១៤នាក់ ស្រី ០៨នាក់ បច្ចុប្បន្នអ្នកអវិជ្ជមាន គ្រូពេទ្យបានឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ រួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣កុំ៣ការពារ) ៕







ដោយ៖ អនុសេនីយ៍ឯក ប៉ែត រ័ត្ន