ខ្មែរណូត

ស្វែងរក

  • PR

    អ៊ីដតខូ ខេមបូឌា បង្ហាញពីវឌ្ឍនភាពយ៉ាងត្រចះត្រចង់ដោយបើកការិយាល័យថ្មីនៅកណ្តាលរាជធានីភ្នំពេញ

    BY Khmernote Media September 27, 2018
    អ៊ីដតខូ ខេមបូឌា បង្ហាញពីវឌ្ឍនភាពយ៉ាងត្រចះត្រចង់ដោយបើកការិយាល័យថ្មីនៅកណ្តាលរាជធានីភ្នំពេញ

    ក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ បានផ្លាស់ប្តូរការិយាល័យរបស់ខ្លួនមកកាន់ទីតាំងយុទ្ធសាស្រ្តដើម្បីងាយស្រួលបន្តផ្តល់សេវាកម្មបានទាន់ពេលវេលាប្រកបដោយគុណភាពខ្ពស់ជូនដល់អតិថិជន

    ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីថ្ងៃទី២១ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ។ ការផ្លាស់ប្តូរមកកាន់ទីតាំងដែលមានទំហំធំជាងមុន និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះជាបញ្ចាំងឲ្យឃើញពីភាពរីកចម្រើននៃការធ្វើប្រតិបត្តិការរបស់បុគ្គលិកក្រុមហ៊ុនមួយនេះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិវឌ្ឍន៍មួយជំហ៊ានថ្មីដែលនឹងធ្វើឲ្យក្រុមហ៊ុនមួយនេះ អាចបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនបានកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត។

    មានទីតាំងស្ថិតនៅអគារ Keystone ខណ្ឌចំការមន រាជធានីភ្នំពេញ ការិយាល័យដ៏ថ្មីសន្លាងដែលមានសមត្ថភាពដាក់បុគ្គលិកបានចំនួន ៦០នាក់ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងល្អប្រសើររបស់បុគ្គលិកអ៊ីដតខូ ខេមបូឌា ទាំងមូល។ ការផ្លាស់ប្តូរនេះនឹងជួយឱ្យក្រុមការងារ អ៊ីដតខូ ខេមបូឌា អាចបម្រើ និងគាំទ្រអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អប្រសើរឡើងក្នុងរយៈពេលខ្លី ដែលមានមនុស្សម្នាជាច្រើនកំពុងធ្វើប្រតិបត្តិការនៅទីតាំងកណ្តាលរាជធានីភ្នំពេញ។

    លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន edotco Group បានថ្លែងបញ្ជាក់ឲ្យដឹងថា៖
    «ការបើកការិយាល័យថ្មីរបស់យើងនាពេលនេះគឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថាវាជាជំហ៊ានថ្មីមួយទៀតនៃការបម្រើសេវាកម្មរបស់យើងឲ្យបានល្អបំផុត ហើយវាក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ។ តាមរយៈការិយាល័យថ្មីរបស់យើងដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើងបានយ៉ាងងាយស្រួល ហើយក៏អាចផ្តល់ឱ្យពួកគេនូវសេវាកម្ម និងការគាំទ្រផ្សេងៗប្រកបដោយគុណភាពខ្ពស់ និងបានទាន់ពេលវេលាផងដែរ។ យើងប្តេជ្ញាបន្តផ្តល់ជូនដំណោះស្រាយទាំងឡាយតាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ជូនដល់អតិថិជនរបស់យើង និងខិតខំធ្វើឲ្យមានការតភ្ជាប់ទំនាក់ទំនាក់កាន់តែប្រសើរនៅទូទាំងប្រទេស។»

    ក្រុមហ៊ុនរបស់ អ៊ីដតខូ ខេមបូឌា បាននឹងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ ផលប័ត្ររបស់ក្រុមហ៊ុននេះមានការរីកចម្រើនជាបន្តបន្ទាប់។ រហូតមកដល់ពេលបច្ចុប្បន្ន អ៊ីដតខូ មានបង្គោលអង់តែនជាង ៣,៥៥០បង្គោល ហើយបង្គោលអង់តែនជាង ២,២៥០បង្គោល ត្រូវបានគ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ដោយអ៊ីដតខូ។ លើសពីនេះទៀត អ៊ីដតខូ ក៏បានបានផ្តល់សេវាកម្មគ្រប់គ្រងលើបង្គោលអង់តែនចំនួន ១,៣០០ បន្ថែមទៀត។ បង្គោលអង់តែនដែល អ៊ីដតខូ គ្រប់គ្រងដោយផ្ទាល់មានប្រហែល២៥%នៃចំនួនបង្គោលអង់តែនសរុបនៅក្នុងប្រទេសកម្ពុជា។

    ក្រុមហ៊ុន អ៊ីដតខូ នឹងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតក្នុងការជំរុញកំណើនរបស់ខ្លួនដើម្បីផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយដ៏ល្អឥតខ្ចោះដល់អតិថិជននៅកម្ពុជា។ ប្រតិបត្ដិការរបស់ អ៊ីដតខូ ខេមបូឌា គឺនៅតែបន្តយកចិត្តទុកដាក់លើការផ្តល់ជូននូវដំណោះស្រាយដែលទំនើប ទាន់សម័យដែលនឹងមិនត្រឹមតែជួយសម្រួលដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការតភ្ជាប់បណ្តាញទូរស័ព្ទប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិត និងមានលក្ខណៈសន្សំសំចៃដើម្បីលើកកម្ពស់ ពង្រឹង និងពង្រីកឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀតផង។

    នាពេលអនាគត អ៊ីដតខូ ខេមបូឌា នឹងធ្វើកិច្ចការងារឆ្ពោះទៅរកដាក់ពង្រាយ និងដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយជំនាន់ថ្មីៗជាច្រើនទៀតដែលមានដូចជា៖ ការសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដោយប្រើដើមឫស្សីប្រព័ន្ធ small cells ដំណោះស្រាយប្រព័ន្ធអ៊ិនធឺណិត និងទូរស័ព្ទក្នុងអគារ(IBS) និងបង្គោលអំពូលភ្លើងឆ្លាតវៃជាដើម ដើម្បីឈានទៅរកការបំពេញឲ្យបាននូវតម្រូវការសេវា 4G និង4.5G ក្នុងប្រទេសកម្ពុជា។

    ពិធីដ៏មានអត្ថន័យនៃការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការិយាល័យថ្មីរបស់ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌាក្នុងឱកាសនោះបានទទួលការអញ្ជើញចូលរួមពីសំណាក់ឥស្សរជន នាយក ប្រធានស្ថាប័ន ប្រធានផ្នែកក្រុមហ៊ុនដៃគូពាក់ព័ន្ធរួមជាមួយគណៈគ្រប់គ្រង និងបុគ្គលិករបស់អ៊ីដតខូ ខេមបូឌា ទាំងអស់ ដើម្បីអបអរសាទរ និងសម្តែងនូវសេចក្តីរីករាយឥតឧបមាចំពោះពិធីដ៏អធិកអធមមួយនេះ៕

    អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

    ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ និងជាផ្នែក មួយនៃ ក្រុមហ៊ុន Axiata Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ដែលរួមមាន៖ ទូរស័ព្ទចល័ត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ បណ្តាញ និង ក្រុមហ៊ុនអ៊ីនធឺណិត ឌីជីថល ជាច្រើនទៀត ដែលបាននឹងកំពុងបម្រើអតិថិជនប្រមាណ ២៩០ លាននាក់ នៅតាមបណ្តាប្រទេសចំនួន ១០ ក្នុងតំបន់។ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុង ពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនជាង ២,២០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕
    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

    អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី
    អគារ Keystone Building #146, Unit 3AB មហាវិថីព្រះនរោត្តម
    សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
    ទូរស័ព្ទ: +855 10 209 999

    Share This Post:
    MPO4D jitutoto mpo4d Mpoplay