ចង់ដឹងថា ស័ង្កសីគេធ្វើឡើងយ៉ាងដូចម្តេច ទស្សនាវីដេអូនេះអ្នកនឹងដឹងច្បាស់!
ស័ង្កសីត្រូវបានគេស្គាល់ថាជាផលិតផលដែលគេពេញនិយមប្រើធ្វើជាដំបូល ឬជញ្ជាំង សម្រាប់ផ្ទះ រោងចក្រឧស្សាហ៍កម្ម និងសំណង់អគារផ្សេងៗតាមតម្រូវការ។ នៅកម្ពុជា យើងអាចរកទិញផលិតផលស័ង្កសីបាននៅតាមដេប៉ូចែកចាយ និងដេប៉ូកិនស័ង្កសីនៅទូទាំងប្រទេសជាមួយនឹងស័ង្កសីដែលមានម៉ាកសញ្ញាខុសៗគ្នា។ អ្វីដែលគួរកត់សម្គាល់នោះគឺថា ប្រជាជនកម្ពុជាស្គាល់ថាអ្វីជាស័ង្កសី ប៉ុន្តែពួកគេមិនបានស្គាល់វត្ថុធាតុដើមដែលប្រើសម្រាប់ផលិតស័ង្កសីនោះឡើយ។ វត្ថុធាតុដើមល្អ នាំឲ្យផលិតផលល្អ ដូច្នេះការស្គាល់ពីវត្ថុធាតុដើមច្បាស់នឹងជួយឲ្យអ្នកអាចជាវផលិតផលស័ង្កសីដែលមានគុណភាព។
បន្ទាប់ពីទស្សនាវីដេអូនេះ យើងនឹងដឹងយ៉ាងច្បាស់អំពីវត្ថុធាតុដើមដែលប្រើសម្រាប់ផលិត ស័ង្កសី និងបច្ចេកវិទ្យា នៃការផលិតលំដាប់អន្តរជាតិ ដែលមានកម្រិតស្តង់ដា ISO ថែមទៀតផង។ ជាពិសេសជាងនេះយើងនឹងដឹងច្បាស់ថាតើគួរជ្រើសរើសផលិតផលស័ង្កសីមួយណា ដើម្បីប្រើប្រាស់ ក្នុងគម្រោងសាងសង់។
ផលិតផលស័ង្កសីពណ៍ម៉ាក អាយ អេស អាយ ផាម (ISI PALM) របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានផលិតឡើងតាមស្តង់ដា ISO 9001, 2008 ផលិតតាមបច្ចេកវិទ្យាJIS របស់ជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមឆ្លងកាត់ការពិសោធន៍ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ជាពិសេសជាងនេះគឺមានការធានាច្រែះធ្លុះរហូតដល់ទៅ១០ឆ្នាំ៕
https://www.facebook.com/isisteel.com.kh/videos/750425258634547/?story_fbid=750425258634547&id=392886284192995