ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ដកហូតទំនិញហួសកាលបរិច្ឆេទ​ និងខូចគុណភាពជាង ៧០គីឡូក្រាម ពីម៉ាតលក់ទំនិញក្នុងរាជធានីភ្នំពេញ

    BY Khmernote Media September 29, 2021
    មន្ត្រីជំនាញ ដកហូតទំនិញហួសកាលបរិច្ឆេទ​ និងខូចគុណភាពជាង ៧០គីឡូក្រាម ពីម៉ាតលក់ទំនិញក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញតាមបណ្ដាផ្សារនិងម៉ាតលក់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

    ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញចំនួន ៧៧.៣៥គីឡូក្រាម ដែលជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ យកមករក្សាទុកដើម្បីកម្ទេចចោល។ ទំនិញខាងលេីសុទ្ធសឹងជាគ្រឿងឧបភោគបរិភោគ ដែលងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: