ក្រសួងព័ត៌មានណែនាំដល់ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ហាមចាក់ផ្សាយខ្សែភាពយន្ត «Methagu» ដោយសារតែក្នុងរឿងនេះមានលក្ខណៈបែបនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ហាមចាក់ផ្សាយខ្សែភាពយន្ត « Methagu » នៅក្នុងវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងម្ចាស់ទូរទស្សន៍គ្រប់ប្រភេទ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត « Methagu » ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅនៅក្នុងសកលលោក។

បច្ចុប្បន្ន ខ្សែភាពយន្ត « Methagu » ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមរួមមាន៖ Internet sites និង the BS Value App ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អនុវត្តតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕
