ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញហើយស្រក់ទឹកមាត់ ស្វាយទឹកត្រីស្ករបង្គាក្រៀមរូបមន្តពិសេស រសជាតិឆ្ងាញ់ខ្លាំង

    BY Khmernote Media September 29, 2021
    ឃើញហើយស្រក់ទឹកមាត់ ស្វាយទឹកត្រីស្ករបង្គាក្រៀមរូបមន្តពិសេស រសជាតិឆ្ងាញ់ខ្លាំង

    សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានស្វាយទឹកត្រីស្ករ ថ្ងៃនេះដែរយើងមានរូបមន្តធ្វើទឹកត្រីស្ករបង្គាក្រៀមមកចែកជូន ធានាថាអ៊ែមទៀតហើយបងប្អូនទាំងអស់គ្នា

    *គ្រឿងផ្សំ

    ទឹកត្រី ៥ស្លាបព្រាបាយ
    ទឹកស្អាត ៤ស្លាបព្រាបាយ
    ស្ករត្នោត ៥០០ក្រាម
    កាពិ ៣ស្លាបព្រាកាហ្វេ
    បង្គាក្រៀម ៣ស្លាបព្រាបាយ
    បង្គាក្រៀមកិនម៉ត់ ១​ 1/2 ចានចង្កឹះ
    ខ្ទឹមក្រហមហាន់ល្អិត ១៥គ្រាប់
    ម្ទេសស្រស់ហាន់ល្អិត ១៥គ្រាប់
    ម្ទេសក្រៀម ២ស្លាបព្រាបាយ
    ស្វាយខ្ចីតាមចំណូលចិត្ត

    *វិធីធ្វើ

    ដាំទឹកត្រីអោយពុះដើម្បីអោយបាត់ក្លិនឆ្អាប ប្រមាណជា ៥ទៅ១០វិនាទី បិតភ្លើងរួចដាក់ស្ករត្នោត ទឹកស្អាត និងកាពិចូលទៅ រូចបើកភ្លើងតិចៗ កូរអោយគ្រប់យ៉ាងរលាយចូលគ្នាល្អ បន្តការរំងាស់រហូតទាល់តែចាប់ថ្លា រួចដាក់ ម្ទេសក្រៀម បង្គាក្រៀមម៉ត់ ខ្ទឹមក្រហម និងម្ទេសស្រស់ហាន់ល្អិតចូលទៅ កូរអោយចូលគ្នា រួចបិតភ្លើងទុកអោយត្រជាក់
    Tip ទឹកត្រីស្ករនិងកាន់តែខាប់នៅពេលដែលត្រជាក់ ប្រសិនបើបងប្អូនចូលចិត្តខាប់គឺបន្តការរំងាស់កាន់តែយូរកាន់តែខាប់ល្អ

    ដួសដាក់ចានទទួលទានជាមួយនិងស្វាយខ្ចីជាការស្រេច។

    Share This Post: