ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មីសួរអប់គ្រឿងសមុទ្រ មុខម្ហូបដ៏ពេញនិយមមួយនៅតាមភោជនីយដ្ឋាន តែមានរូបមន្តនេះអាចធ្វើញ៉ាំខ្លួនឯងបានរសជាតិឆ្ងាញ់មិនចាញ់តាមហាង

    BY Khmernote Media September 30, 2021
    មីសួរអប់គ្រឿងសមុទ្រ មុខម្ហូបដ៏ពេញនិយមមួយនៅតាមភោជនីយដ្ឋាន តែមានរូបមន្តនេះអាចធ្វើញ៉ាំខ្លួនឯងបានរសជាតិឆ្ងាញ់មិនចាញ់តាមហាង

    សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មីសួរអប់គ្រឿងសមុទ្រមកចែកជូន ឆ្ងាញ់ប្លែកមាត់ទៀតហើយបងប្អូន តោះយើងមកមើលគ្រឿងផ្សំរសជាតិនិងវិធីធ្វើទាំងអស់គ្នា៖

    *គ្រឿងផ្សំ

    បង្កង ៣ក្បាល
    មឹកបំពង ១ ក្បាល
    ខ្យងផ្លិត ៣
    មីសួរ ១កញ្ចប់
    ទឹកស៊ីអ៊ីវសៀងថៃ ៤ស្លាបព្រាបាយ
    ប្រេងខ្យង ៤ស្លាបព្រាបាយ
    ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ
    ប្រេងល្ង ១ស្លាបព្រាបាយ
    ម្រេចម៉ត់ ១ស្លាបព្រាបាយ
    ខ្ទឹមស ៥គ្រាប់
    ម្ទេសស្រស់ តាមចំណូលចិត្ត
    ឬសជីវ៉ាន់ស៊ុយ ៤ឬស
    ខ្ញី ១ដុំ
    បេខន 1/2 ចានចង្កឹះ
    ទឹកសុទ្ធ ១៨០មីលីលីត្រ
    ស្ករស ១ស្លាបព្រាកាហ្វេ
    ទឹកត្រី ១ស្លាបព្រាបាយ
    ជីវ៉ាន់ស៊ុយតាមចំណូលចិត្ត
    ឃិនឆាយ តាមចំណូលចិត្ត

    *វិធីធ្វើ

    លាយទឹកសុទ្ធ តាមដោយ ស៊ីអ៊ីវសៀងថៃ ស៊ីអ៊ីវខាប់ ប្រេងល្ង ទឹកត្រី ស្ករស ម្រេចម៉ត់ ឬសជីវ៉ាន់ស៊ុយ ខ្ទឹមស និងខ្ញី កូរអោយចូលគ្នា
    ក្រោយមកយកមីសួរទៅត្រាំទឹកសុសយើងដែលលាយរួចរយះពេល៣នាទី រួចស្រង់ឡើងអោយស្រស់ទឹក
    ក្រោយមកយើងរៀបបេខនដាក់ពីបាតឆ្នាំង រួចដាក់មីសួរពីលើ រៀបបង្កង មឹកហាន់រួច ខ្យងផ្លិត ឃីនឆាយ ជីវ៉ាន់សុយ ពីលើអប់ក្នុងឆ្នាំងបាយរយះពេល២០នាទី រឺយើងអប់ក្នុងឆ្នាំងភ្លើងក៏បាន​ អប់រហូតទាល់តែឆ្អិនល្អ បិទភ្លើងជាការស្រេច។

    Share This Post: