ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរ​ ៨នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវអាជ្ញាធរធ្វេីការឃាត់ខ្លួនទាន់ពេល

    BY Khmernote Media September 30, 2021
    ពលករខ្មែរ​ ៨នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវអាជ្ញាធរធ្វេីការឃាត់ខ្លួនទាន់ពេល

    ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០២១​ លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ​ (ស្រុកម៉ាឡៃ)​ សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង​ កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី​ភូមិសន្តិភាព​ ឃុំទួលពង្រ​ ដល់ភូមិចំបក់​ ឃុំបឹងបេង ក៏បានប្រទះឃេីញ​ហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ៨នាក់​ ស្រីចំនួន​ ៣នាក់​ ប្រុសចំនួន​ ៥នាក់​ នៅត្រង់ចំណុចភូមិបន្ទាយ២​ ឃុំអូរសំព័រ​ ស្រុកម៉ាឡៃ​ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ​ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ​ និង​ បានប្រគល់ជូនប៉ូលិសព្រំដែន៨១៥​ ដេីម្បីអនុវត្តទៅតាមច្បាប់។

    សូមបញ្ជាក់ថា​ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវិត១៩​ កុំអោយឆ្លងចូលជាសហគមន៍​ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣​ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី​ ទាំង​ ៣ទិសក្នុងខេត្តបន្ទាយមានជ័យ​ ចាប់ពីទិសអូរនាង​ ប៉ោយប៉ែត​ និង​ ទិសម៉ាឡៃ​ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

    Share This Post: