រៀនធ្វើម្ហូប
[ទំព័រម្ហូប] ឡាបប្រហិត មីនុយថ្មីពី Food Mention ផ្ញើជូនអ្នកនិយមញ៉ាំប្រហិត អាចសាកធ្វើបាន ធានាថាប្លែកជាប់ចិត្ត
BY Liny Chan
October 1, 2021
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះយើងមានរូបមន្តឡាបប្រហិតមកចែកជូន ដោយថ្ងៃនេះយើងនិងប្រើប្រហិតចំរុះតែម្តង តោះចង់ដឹងថាមានរសជាតិនិងវិធីធ្វើបែបណានោះយើងមកមើលទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ប្រហិតមាន់ ១២៥ក្រាម
- ប្រហិតត្រី១០០ក្រាម
- ប្រហិតសាច់ជ្រូក ១០០ក្រាម
- ទឹកស្ករ ៤០មីលីលីត្រ
- ទឹកត្រី ៣ស្លាបព្រាបាយ
- ម្ទេសហុយ ២ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ
- ខ្ទឹមក្រហម ហាន់ល្អិត 1/4ចានចង្កឹះ
- អង្ករលីង ៤ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ល្អិត 1/4ចានចង្កឹះ
- ជីអង្កាម 1/2ចានចង្កឹះ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ម្ទេសក្រៀម 1/4ចានចង្កឹះ
*វិធីធ្វើ
- យកប្រហិតទាំងអស់លាងទឹកអោយស្អាត និងដាក់ចូលទៅកម្តៅក្នុងម៉ាស៊ីនកម្តៅដោយប្រើភ្លើង៨០០វ៉ាត់ រយះពេល២នាទី
- ក្រោយមកទៀតចាក់ម្ទេសក្រៀមមកលាយជាមួយនិងប្រេងឆា រួចនាំចូលទៅក្នុងម៉ាស៊ីនកម្តៅដោយប្រើភ្លើង ៨០០វ៉ាត់ រយះពេល ៣០វិនាទី រួចដួសម្រេចចេញពីប្រេងឆា ផ្សំរសជាតិដោយ ទឹកស្ករ ម្ទេសហុយ ទឹកក្រូចឆ្មា លាយអោយចូលគ្នា រួចដាក់ប្រហិតដែលយើងបានកម្តៅមុននេះចូលទៅ លាយអោយចូលគ្នាល្អ រួចដាក់ខ្ទឹមក្រហម អង្ករលីង ជីអង្កាម ស្លឹកខ្ទឹម លាយអោយចូលគ្នា ដួសដាក់ចានជាការស្រេច។



