រៀនធ្វើម្ហូប
[ទំព័រម្ហូប] នំអាកោត្នោត នំដ៏ពេញនិយមនៅស្រុកខ្មែរ និងមានតាំងពីជំនាន់តាយាយ តែលែងពិបាកដើររកទិញទៀតហើយ គឺអាចធ្វើញ៉ាំខ្លួនឯងបានតាមរូបមន្តនេះ
BY Liny Chan
October 1, 2021
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តនិងវិធីធ្វើនំត្នោត មកចែកជូន ពិបាករកទិញណាស់មែនទេ ទិញញាំហើយរសជាតិអត់ឆ្ងាញ់ទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ម្ស៉ៅខ្សាយ ៥០០ក្រាម
- មេនំត្នោត ១៥០ក្រាម
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករត្នោត ៤៥០ក្រាម
- ម្ស៉ៅឡើង ១ស្លាបព្រាបាយ
- ក្បាលខ្ទិះ ១ប្រអប់ធំ
- សាច់ដូងកោសជាសរសៃសម្រាប់រោយពីលើនំ
*វិធីធ្វើ
- ចាក់ម្ស៉ៅខ្សាយ អំបិល លាយអោយចូលគ្នា រួចចាក់ក្បាលខ្ទិះម្តងបន្តិចៗ បន្តការលាយច្របាច់ម្ស៉ៅ រឿយៗរហូតទាល់តែក្លាយជាសាច់តែមួយ កុំអោយជ្រាយ រួចដាក់មេត្នោតចូលទៅលាយអោយចូលគ្នាក្លាយជាសាច់តែមួយ នៅពេលដែលម្ស៉ៅស្ងួតអាចថែមក្បាលខ្ទីះម្តងបន្តិចចូលទៅអោយក្លាយជាសាច់តែមួយ រួចដាក់ស្ករត្នោតចូលទៅលាយចូលគ្នារហូតទាល់តែស្កររលាយល្អ បន្តការដាក់ក្បាលខ្ទិះរឿយៗ រួចផ្អាប់ទុករយះពេល១ម៉ោង រួចដួសដាក់ពុម្ព រោយដោយសាច់ដូងកោសរួច រួចយកទៅចំហុយរយះពេល ២០ទៅ២៥នាទី រួចស្រង់ឡើងដាក់ចានរួចរាល់សម្រាប់ទទួលទាន
