ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] យាកិសូបាក់ រឺមីឆាបែបជប៉ុន ចង់ដឹងរសជាតិបែបណា តោះសាកធ្វើញ៉ាំមិនចំណាយពេលយូរទេ

BY Liny Chan October 1, 2021
[ទំព័រម្ហូប] យាកិសូបាក់ រឺមីឆាបែបជប៉ុន ចង់ដឹងរសជាតិបែបណា តោះសាកធ្វើញ៉ាំមិនចំណាយពេលយូរទេ

សួស្តីអ្ន​កទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មីឆាបែបជប៉ុន ដែលមានឈ្មោះថា យាកិសូបាក់ តោះចង់ដឹងថាខុសពីមីឆាយើងបែបណា យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បេខនហាន់ល្មម ២ខ្សែ
  2. សាច់ក្រកហតដកមាន់ហាន់ចំនិត ៣ដុំ
  3. ខ្ទឹមបារាំងហាន់សម្រាប់ឆា ១ផ្លែ
  4. ការ៉ុតហាន់បន្ទះស្តើងៗ ៦បន្ទះ
  5. ស្ពៃតឿ ៣ដើម
  6. ស្លឹកខ្ទឹមហាន់ ៣ដើម
  7. សរសៃមីជប៉ុន ៥០ក្រាម
  8. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  9. ទឹកស៊ីអ៊ីវជប៉ុន ឈរយុ ២ស្លាបព្រាបាយ
  10. ទឹកស៊ុបជប៊ុនដប រសជាតិប្រៃផ្អែម ២ស្លាបព្រាបាយ
  11. មិរិន ២ស្លាបព្រាបាយ
  12. ស្ករស 1/2 ស្លាបព្រាបាយ
  13. ម្រេចម៉ត់ 1/2 ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • ចាក់ប្រេងឆាចូលក្នុងខ្ទះរងចាំអោយខ្ទះក្តៅ រួចចាក់ខ្ទឹមសចូលទោឆាអោយមានក្លិនឈ្ងុយនិងលឿងល្អ រួចដាក់បេខន សាច់ក្រកហតដក ខ្ទឹមបារាំង ការ៉ុត ឆាអោយឆ្អិន រួចដាក់មីជប៉ុនដែលស្រុះរូចចូលទៅ ផ្សំរសជាតិដោយ ឈរយុ មិរិន ស្ករស ទឹកស៊ុបប្រៃផ្អែមជប៉ុន ម្រេច ឆាអោយចូលគ្នា រួចដាក់ស្ពៃតឿចូលទៅឆាអោយឆ្អិន រោយដោយស្លឹកខ្ទឹម ដួសដាក់ចានជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay