ខ្មែរណូត

ស្វែងរក

  • PR

    តារាចម្រៀងដ៏ល្បីប្រចាំប្រទេសម្ពុជា ឱក សុគន្ធកញ្ញា បានក្លាយជាម្ចាស់ខុនដូនៃគម្រោង R&F Glory

    BY Khmernote Media October 1, 2018
    តារាចម្រៀងដ៏ល្បីប្រចាំប្រទេសម្ពុជា ឱក សុគន្ធកញ្ញា បានក្លាយជាម្ចាស់ខុនដូនៃគម្រោង R&F Glory

    នៅថ្ងៃទី២៩ ខែកញ្ញាកន្លងនេះ កញ្ញាឱក សុគន្ធកញ្ញា បានមកដល់សាលលក់របស់យើងជាលើកដំបូង នឹងបានសំរេចចិត្តទិញនូវខុនដូចំនួន៦ និងបានក្លាយជាម្ចាស់ខុនដូមួយរូបរបស់គម្រោង R&F Glory បន្ទាប់ពីការជួបគ្នាលើកដំបូងនាថ្ងៃទី២៧ ខែកញ្ញា ដែលជាការធ្វើការចុះកិច្ចសន្យាជាអគ្គរាជទូតសុឆន្ទៈតំណាងក្រុមហ៊ុនR&F Property។ ការមកដល់លើកនេះរបស់កញ្ញាឱក សុគន្ធកញ្ញា បានធ្វើឲ្យសាលលក់របស់យើងមានភាពអ៊ូរអរច្រើនកុះករ ជាមួយនឹងការចូលរួមដ៏ច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាការទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគ្រប់គ្រងទូទៅលោកប្រធានXu។

    កញ្ញា ឱក សុគន្ធកញ្ញា បានចូលមើលបន្ទប់គំរូជាមួយលោកប្រធានXu នឹងបានធ្វើការស្វែងយល់លម្អិត ពីការរចនាបន្ទប់ខុនដូដ៏ស្រស់ស្អាត និងគ្រឿងប្រណិត ដែលបានធ្វើឲ្យ កញ្ញាឱក សុគន្ធកញ្ញាជាប់ចិត្តនិងសរសើរមិនដាច់ពីមាត់។ ក្នុងជំនួបកលើកនេះ កញ្ញាបានឲ្យដឹងថាកញ្ញាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាអ្នកតំណាងផ្តាច់មុខរបស់គម្រោង The R&F Glory។ ក្នុងនោះដែរ កញ្ញាក៏បានកោតសរសើរនូវភាពទំនើបទាន់សម័យឈានមុខ និង ស្តង់ដារស់នៅជាន់ខ្ពស់របស់គម្រោងរបស់យើងយ៉ាងខ្លាំង។

    កញ្ញាបាននាំយកមកនូវបទចម្រៀងថ្មីៗ ជាមួយសំលេងដ៏ពិរោះរណ្តំរង្គោះអារម្មណ៍អ្នកស្តាប់នឹងទទួលបាននូវស្នូរទះដៃយ៉ាងកងរំពង។ ស្របពេលជាមួយនេះ កញ្ញាក៏បានប្រកាសនូវការទិញខុនដូ ដោយចុះកិច្ចសន្យាទិញភ្លាមៗ និងបានក្លាយជាម្ចាស់ខុនដូទីមួយរបស់គម្រោងR&F Glory។ វត្តមានរបស់កញ្ញាបានធ្វើឲ្យការលក់ខុនដូរមានការផ្ទុះឡើងយ៉ាងខ្លាំង។

    ជម្រើសដ៏ឆ្លាតវ័យ ខុនដូលំដាប់កំពូល R&F Glory

    R&F Property គីជាក្រុមហ៊ុនឈានមុខគេ និងមានការគ្រប់គ្រងរឹងមាំល្អ និងមានបទពិសោធផ្នែកសាងសង់អស់រយៈពេល២៤ឆ្នាំហើយ។ ក្នុងឆ្នាំ២០១៧ បានឆ្លើយតបទៅកាន់ ខ្សែក្រវ៉ាត់មួយខ្សែ និងការអភិវឌ្ឍអន្តរជាតិសេដ្ឋកិច្ចជាតិ ទីក្រុងភ្នំពេញ។ R&F Property បានចូលមកក្នុងទីផ្សារកម្ពុជា ដែលជាស្នូលនៃអាស៊ាន និងជាអនាគតរបស់អាស៊ី ។ នាឆ្នាំ២០១៨ R&F Glory អភិវឌ្ឍដោយក្រុមហ៊ុន R&F Property មានគម្រោងសម្ភោធន៍ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុកផងដែរ។ គម្រោងនេះដែរ នឹងផ្តល់នូវការស្នាក់នូវដ៏ប្រណិត មានគុណភាពល្អឥតខ្ចោះ គ្រឿងបរិក្ខារទំនើបៗ និងសេវាកម្មលំដាប់ ដែលនឹងផ្តល់ជូនទៅអ្នកស្នាក់នូវផងដែរ។

    គម្រោងលំនៅឋានលំដាប់ខ្ពស់ R&F Glory កំពស់១៧៤ម៉ែត ៥៧ជាន់ ដែលមានទីតាំងប្រសព្វរវាងមហាវិធីព្រះមុនីវង្ស ផ្លូវ២៧១ និង មហាវិធីហ៊ុនសែន ជាមួយនឹងទេសភាពទីក្រុងនិងទន្លេមេគង្គដ៏ស្រស់ស្អាត។ នៅជុំវិញគម្រោងនេះផងដែរ មានហេដ្ឋារចនាសម្ព័ន្ធហុំព័ទ្ធដោយ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងផ្តល់សេវារដ្ឋបាលជាច្រើន ។ល។

    ក្នុងគម្រោងយើងនេះក៏មានSky Bar ក្លឹបហាត់ប្រាណ សួនច្បារទំហំ១០,០០០ម៉ែត្រការ៉េ សួនអាកាសចំនួន២៤០០ម៉ែតការ៉េ ផ្លូវកៅស៊ូសម្រាប់រត់ចំនួន៣០០ម៉ែត និងមានកន្លែងសម្រាកនិងជជែកកម្សាន្ត។ល។ សេវាកម្មគ្រប់គ្រងអាគារលំដាប់លេខមួយនៅប្រទេសចិននឹងផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ R&F Property ទៅឲ្យអ្នកដែលរស់នៅទីនោះផងដែរ។ ចំពោះសេវាឥតខ្ចោះដែលមានតែមួយគត់ បានបំពេញតម្រូវការសម្រាប់អ្នកដែលរស់នៅទីនេះ។

    R&F Property មានចក្ខុវិស័យឆ្ពោះទៅមុខ ក្នុងការបង្កើតនូវគម្រោងដ៏អស្ចារ្យនេះឡើងនៅភ្នំពេញ ជាមួយនឹងទស្សនៈពាណិជ្ជកម្ម ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យមានទំនួលខុសត្រូវខ្ពស់ និងក្រុមហ៊ុនសាងសង់មានគុណភាពខ្ពស់។ ចំពោះខុនដូដែលមាន បន្ទប់គេងចំនួន១ ឬ ២ ឬ ៣ ដែលមានខ្នាតចាប់ពី៥៤ ដល់១៤០ម៉ែត្រការរ៉េ ត្រូវបានបើកទទួលប្រាក់កក់ដោយអាចសងត្រលប់វិញបាន ចំនួន២,០០០ដុល្លារ។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃចំនួន២០,០០០ដុល្លារ ។ R&F Property បង្កើតនូវអនាគតដ៏ល្អសំរាប់លោកអ្នក៕


    លេខទូរស័ព្ទទំនាក់៖ +855 (0)18 888 2777
    មជ្ឈមណ្ឌលទំនាក់ទំនង៖ 380# មហាវិថី មហាវិថីព្រះមុន្នីវង្ស រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
    គេហទំព័រហ្វេសប៊ុក៖ R&FProperties Cambodia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay