ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] បុកក្រអៅឈូកបង្គាស្រស់ ស្រដៀងនឹងបុកល្ហុងដែរ តែរសជាតិឆ្ងាញ់ប្លែកចាប់មាត់ជីបៗ

BY Liny Chan October 2, 2021
[ទំព័រម្ហូប] បុកក្រអៅឈូកបង្គាស្រស់ ស្រដៀងនឹងបុកល្ហុងដែរ តែរសជាតិឆ្ងាញ់ប្លែកចាប់មាត់ជីបៗ

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត អាហារដ៏ពេញនិយមរបស់ប្រជាជនថៃនាពេលនេះ នោះគឺ បុកក្រអៅឈូកបង្គាស្រស់ មកចែកជូន គ្រាន់តែលឺឈ្មោះអេដមិនក៏ឃ្លានទៅហើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ក្រអៅឈូកកោសរួច ១ដុំ
  2. បង្គាស្រស់ ២០ក្បាល
  3. ត្រប់ស្រួយ ១០ផ្លែ
  4. ប៉េងប៉ោះតូច ៦ផ្លែ
  5. ជីបារាំង ១០ដើម
  6. ក្រូចឆ្មា ៤ផ្លែ
  7. ទឹកប្រហុកថៃ ២វែក
  8. កាពិ ១ស្លាបព្រាបាយ
  9. ស្ករត្នោត ១ស្លាបព្រាបាយ
  10. ម្ទេសក្រៀម ១៥គ្រាប់
  11. ខ្ទឹមស ៦គ្រាប់

*វិធីធ្វើ

  • ជាដំបូងយើងហាន់ក្រអៅឈូកជាកង់ៗល្មមញាំ រួចយកទៅលាងទឹកអោយស្អាត រួចទុកមួយអន្លើរ
  • យកខ្ទឹមសម្ទេសក្រៀមបុកចូលគ្នាអោយម៉ត់ ក្រោយមកដាក់ប៉េងប៉ោះ ត្រប់ស្រួយ និងជីបារាំងចូលទៅ បុកថ្មមៗអោយបែកតិចៗ រួច ផ្សំរសជាតិដោយ កាពិ ទឹកប្រហុកថៃ ស្ករត្នោត និងក្រូចឆ្មា លាយច្របល់អោយចូលគ្នា ក្រោយមកដាក់់បង្គាស្រស់ដែលយើងបានបកសំបកនិងលាងទឹកស្អាតរួចចូលទៅ កូរលាយច្របល់អោយចូលគ្នា និង ដាក់ក្រអៅឈូកដែលហាន់រួចចូលទៅលាយអោយចូលគ្នាម្តងទៀត រួចដួសដាក់ចានជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay