រៀនធ្វើម្ហូប
[ទំព័រម្ហូប] ឆ្អឹងជំនីជ្រូកខ្ចីអាំងកូកា ញ៉ាំជាមួយបាយក៏ត្រូវ ធ្វើជាគ្រឿងក្លែមក៏រឹតតែអ៊ែម
BY Liny Chan
October 2, 2021
សួស្តីអ្នកទាំងអស់គ្នា ធ្លាប់តែទទួលទាន មាន់ដុតកូកាមែនទេ ថ្ងៃនេះដែរយើងមានរូបមន្ត និងមុខម្ហូបថ្មីចែស មកចែកជូនតែម្តងនោះគឺ ឆ្អឹងជំនីជ្រូកខ្ចីអាំងកូកា រសជាតិពិសេសមែនបងប្អូន តោះកុំអោយខាតពេលយូរយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ឆ្អឺងជំនីជ្រូកខ្ចី ៥០០ក្រាម
- ទឹកស៊ីអ៉ីវសៀងថៃ ១ចានតូច
- ម្រេចស ១ស្លាបព្រាកាហ្វេ
- គ្រាប់ជីវ៉ាន់ស៊ុយថៃ ១ស្លាបព្រាកាហ្វេ
- កូកា ១ដបតូច
*វិធីធ្វើ
- យកឆ្អឹងជំនីជ្រូកខ្ចីមលាយជាមួយនិង ម្រេចស ទឹកស៊ីអ៊ីវសៀង គ្រាប់ជីវ៉ាន់សុយថៃ លាយអោយចូលគ្នាល្អ រួចចាក់ទឹកកូការចូលទៅ លាយអោយចូលគ្នា ផ្អាប់ទុកក្នុងទូទឹកកករយះពេល ៤៥ទៅ៦០នាទី រួចយកឆ្អឹងជំនីជ្រូកខ្ចីទៅអុាំងអោយឆ្អិនល្អ រឺចង់យកទៅចៀនក៏បាន ប្រសិនបើបងប្អូនចង់ចៀនជាមួយនិងម៉ាស៊ីនចៀនសំងួតដោយប្រើភ្លើង ១៧០អង្សារសេ រយះពេល ១៥នាទី ជាការស្រេច។


