ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] នំឡើង ដែលគេនិយមដាក់សែនពេលចូលឆ្នាំចិន និងសែនផ្សេងៗ តាមពិតធ្វើបែបនេះសោះ

BY Liny Chan October 2, 2021
[ទំព័រម្ហូប] នំឡើង ដែលគេនិយមដាក់សែនពេលចូលឆ្នាំចិន និងសែនផ្សេងៗ តាមពិតធ្វើបែបនេះសោះ

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តការធ្វើនំឡើងមកចែកជូនជាទូទៅ នំឡើងតែមានការពេញនិយមក្នុងការសែនចូលឆ្នាំចិន និងសែនផ្សេងៗ តោះមិនបាច់ចំណាយលុយទិញគេ ទៀតឡើយរឺអាចធ្វើសម្រាប់លក់បានផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ម្ស៉ៅនំខេក ២២៥ក្រាម
  2. ម្ស៉ៅឡើង ១ស្លាបព្រាកាហ្វេ
  3. ពងមាន់ ១គ្រាប់
  4. ទឹកស្អាត ៥០០មីលីលីត្រ
  5. ពណ៍សម្រាប់លាយអាហាររឺនំ (ល័ក្ខ)
  6. ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • យកគ្រឿងផ្សំទាំងអស់ចាក់ចូលក្នុងចាន សម្រាប់លាយ លើងលែងតែ ពណ៍សម្រាប់លាយអាហារនិងក្រូចឆ្មា រួចលាយគ្រប់យ៉ាងអោយចូលគ្នា ដោយប្រើម៉ាស៊ីនវៃនំដោយដៃ ដោយប្រើល្បឿនទាបបំផុត ១នាទី រួចបន្ថែមល្បឿនខ្លាំង ១០នាទី រួចបន្ថយមកទាបបំផុត រួចដាក់ល័ក្ខនិងបន្តការវៃ ៣នាទី
  • ក្រោយពេលដែលលាយចូលគ្នាដោយការវៃនំរួចហើយ ចាក់ទឹកក្រូចឆ្មា រួចបន្តការវៃនំដោយម៉ាស៊ីនវៃនំដោយដៃ ក្នុងល្បឿនទាប ៣នាទី រួចបិតម៉ាស៊ីនរួច ចាក់ដាក់ពុម្ព ត្រប់ដោយក្រដាសនំ ចំហុយក្នុងឡាំងសឹង ដែលទឹកកំពុងពុះខ្លាំង រយះពេល ១០ទៅ១៥នាទី ក្រោយពេលដែលនំឆ្អិននិងឡើងហើយ លើកចេញពីឡាំងសឹងរួចរាល់ជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay