ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្មានខ្លាចឆ្លងសោះ! ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន២១នាក់ចូលផឹកស៊ីសប្បាយក្អាកក្អាយក្នងខារ៉ាអូខេមួយកន្លែង ដែលលួចបើកល្មើសវិធានរដ្ឋបាល

    BY Khmernote Media October 3, 2021
    គ្មានខ្លាចឆ្លងសោះ! ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន២១នាក់ចូលផឹកស៊ីសប្បាយក្អាកក្អាយក្នងខារ៉ាអូខេមួយកន្លែង ដែលលួចបើកល្មើសវិធានរដ្ឋបាល

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោង ០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង(យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត) ដែលបើកដំណើរការអាជីវកម្មល្មើសវិធានរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន២១នាក់(នារី០៧នាក់) មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី៕

    Share This Post: