ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សេវាឯកជនសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រភេទស្រាល ដំបូងគេ ក្នុងខេត្ដសៀមរាប !

    BY Khmernote Media October 4, 2021
    សេវាឯកជនសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រភេទស្រាល ដំបូងគេ ក្នុងខេត្ដសៀមរាប !

    សៀមរាប៖ សណ្ឋា្គគារមួយកន្លែងដែលមានឈ្មោះថា ឡូទុសប្លង្គ នៅក្នុងក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានរដ្ឋាភិបាលអនុញ្ញាឱ្យទទួលសេវាឯកជនព្យាបាលជំងឺកូវីដ-១៩ ប្រភេទស្រាលដំបូងគេ ដើម្បីឱ្យអ្នកជំងឺមានភាពងាយស្រួលមកទទួលសេវា និងមានទំនុកចិត្ត ខណ:ដែលជំងឺកូវីដ-១៩នេះ កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា នៅតែមានចំនួនច្រើនជារៀងរាល់ថ្ងៃ។


    លោក រី រ៉ូប៊ែតូ នាយកគ្រប់គ្រងសណ្ឋាគារឡូទុសប្លង្គ រីសត ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះថា ការបើកសេវាព្យាបាលឯកជនសម្រាប់អ្នកជំងឺកូវីដ-១៩នេះ បានធ្វើឡើងតាំងពីថ្ងៃទី២៥ ខែកញ្ញាកន្លងមក ដែលមកដល់ពេលនេះ មានអ្នកជំងឺទៅសម្រាកព្យាបាលចំនួន ១៥នាក់ហើយ ដែលក្នុងនោះមានទាំងជនជាតិខ្មែរ ថៃ ចិន ជាដើម។ លោកបានបន្ដថា កន្លែងព្យាបាលឯកជននេះ បានព្យាបាលអ្នកជំងឺស្រាលចំនួន ៥នាក់ បានជាសះស្បើយ ដោយប្រើការព្យាបាលក្នុងរយ:ពេល ១៤ថ្ងៃតែប៉ុណ្ណោះ ។ លោកបន្ដទៀតថា សេវាព្យាលជំងឺកូវីដ-១៩ប្រភេទស្រាលនេះ មានក្រុមគ្រូពេទ្យផ្នែកជំងឺឆ្លងមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដោយពួកគាត់បានបញ្ចប់ការសិក្សានៅក្រៅប្រទេស។ ជាមួយគ្នានោះ ការព្យាបាលក៏មានការយកចិត្ដទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យផងដែរ ដូចជាបន្ទប់មានផាសុកភាព មានខ្យល់ចេញចូលល្អ មានកន្លែងហាត់ប្រាណ ផ្ដល់អាហារហូបចុកគ្រប់គ្រាន់ ហើយក្រុមគ្រូពេទ្យបំរើយ៉ាងដិតដល់បំផុត។ក្រោយពីព្យាបាលជាសះស្បើយ ក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ត្រឹមត្រូវពីមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។

    លោក រី រ៉ូប៊ែតូ មានប្រសាសន៍ដែរថា ការបើកសេវាឯកជនេះ គឺធ្វើឡើង ឆ្លើយតបតាមគោលការណ៍ពីរាជរដ្ឋាភិបាល សម្រាប់អ្នកមានលទ្ធភាពព្យាបាល នៅសេវាឯកជន ក្នុងគោលបំណងជួយសម្រួលដល់មន្ទីរពេទ្យរដ្ឋ និងសម្រួលដល់អ្នកជំងឺឱ្យមានភាពងាយស្រួល និងជម្រើសផ្នែកសេវាសុខភាព។ កន្លែងព្យាបាលនេះ មានក្រុមគ្រូពេទ្យបំរើការងារនេះចំនួន ៦នាក់ ក្នុងការព្យាបាល គិតជាកញ្ចប់ៗ ដោយក្នុងមួយកញ្ចប់ក្នុងតំលៃជាង២ពាន់ដុល្លាដល់ជាសះស្បើយ។លោកថា រាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យបើកន្លែងព្យាបាលនេះ មានរយ:ពេល២ឆ្នាំ។ទីតាំងសេវាឯកជនលើការព្យាបាលជំងឹកូវីដ-១៩នេះ ស្ថិតនៅក្នុងសណ្ឋាគារឡូទុសប្លង្គ រីសត តាមបណ្ដោផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ដែលមានចំនួន ៩០បន្ទាប់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

    Share This Post: