ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សម្រេចបើកឱ្យចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A ក្រោយជំនន់ទឹកភ្លៀងបានស្រកចុះ

BY
srey nuch
October 4, 2021

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កន្លងមកដោយសារតែទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់នាំឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់កំណាត់ផ្លូវខេត្តលេខ ២៦៨អា ជាហេតុបណ្ដាលអោយយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ត្រូវបានហាមឃាត់ធ្វើចរាចរណ៍ឆ្លងកាត់។

យោងតាមស្ថានភាពបច្ចុប្បន្នជំនន់ទឹកភ្លៀងមានការស្រកចុះ និងបានឈប់ហូរកាត់កំណាត់ផ្លូវខេត្តខាងលើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមធ្វើការបើកឲ្យចរាចរណ៍ឡើងវិញនូវ យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា (ព្រៃមាន់ ដល់ អាងត្រពាំងថ្ម) ដោយការប្រុងប្រយ័ត្នខ្ពស់ និងសូមអោយការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ស្របទៅតាមទម្ងន់កម្រិតកំណត់ដោយច្បាប់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

Share This Post: