រថយន្ត Visto មួយគ្រឿងកំពុងតែបើកសុខៗ ស្រាប់តែឆ្លងភ្លើង ឆាបឆេះអស់សល់តែគ្រោងឆ្អឹង
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង០០ នាទីថ្ងៃត្រង់ ថ្ងៃច័ន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

- ម្ចាសទីតាំងឈ្មោះ: សុខ ជឿន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ
- មុខរបរ: យោធា ។
- ប្រភេទ : រថយន្តមួយគ្រឿង ម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២J-៤៩១៧
- ខូចខាតសំភារះ: ឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង ម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២J-៤៩១៧ និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
+ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
- ប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ : ចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មេីរនឹង ០៤ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ១២និង២៥ នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ។
