ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឡាបមីសួរប៉ាត់តេពិសេស រសជាតិប្រៃ ផ្អែម ជូរ ហឹរ បានញ៉ាំហើយចង់ញ៉ាំទៀត

BY Liny Chan October 5, 2021
[ទំព័រម្ហូប] ឡាបមីសួរប៉ាត់តេពិសេស រសជាតិប្រៃ ផ្អែម ជូរ ហឹរ បានញ៉ាំហើយចង់ញ៉ាំទៀត

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះយើងមានរូបមន្តឡាបមីសួរប៉ាត់តេពិសេសមកផ្ញើ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មីសួរត្រាំទឹក ១កញ្ចប់
  2. ប៉ាត់តេហាន់បន្ទះល្មម ១ដុំ រឺ តាមចំណូលចិត្ត
  3. ទឹកស្ករ ១វែក
  4. សាច់ជ្រូកចិញ្ច្រាំស្រុះឆ្អិន ៤០០ក្រាម
  5. ក្រូចឆ្មា ៩ចំនិត
  6. ខ្ទឹមក្រហមហាន់ល្អិត ៥គ្រាប់
  7. ម្ទេសខ្មាំងហាន់ល្អិត តាមចំណូលចិត្ត
  8. ជីបារាំងហាន់ល្អិត ៣ដើម
  9. ជីវ៉ាន់សុយហាន់់ល្អិត ៣ដើម
  10. ទឹកត្រី ២វែក
  11. ម្ទេសហុយ ១វែក
  12. អង្ករលីង ១វែក

*វិធីធ្វើ

  • ជាដំបូងយើងមកលាយទឹកញាំទាំងអស់គ្នា​ ដោយដាក់ ទឹកស្ករ ទឹកត្រី ក្រូចឆ្មា ម្ទេសហុយ អង្ករលីង កូរហើយចូលគ្នា​ តាមដោយមីសួរ ប៉ាត់តេ សាច់ជ្រូកចិញ្ច្រាំស្រុះឆ្អិនចូលទៅលាយអោយចូលគ្នា តាមដោយ ខ្ទឹមក្រហម ម្ទេសខ្មាំងហាន់ល្អិត ជីបារាំង ជីវ៉ាន់សុយ លាយច្របល់អោយចូលគ្នា ដួសដាក់ចានជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay