ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! រាជធានី-ខេត្តចំនួន១៦ នៅកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងអាចមានខ្យល់កន្ត្រាក់ថែមទៀត
BY Khmernote Media
October 5, 2021
យោងតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៦-១២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្មបានកើតឡើងនៅលើប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូអ ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់មានឈ្មោះជាផ្លូវការ)។ ដូចនេះនាសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជានឹងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍៖ មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង, ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក, ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលដូចខាងក្រោម៖
