ព័ត៌មានជាតិ
ថ្ងៃកាន់បិណ្ឌទី១៤ មានភ្ញៀវទេចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករទៅកំសាន្តនៅខេត្តព្រះសីហនុ
BY Khmernote Media
October 6, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានដូចខាងក្រោម៖

១.ភ្ញៀវទេសចរផ្ទៃក្នុងសរុប១៨.១៩៧នាក់ កើនឡើង១១,៥១% ក្នុងនោះ
• ភ្ញៀវជាតិ១៧.៣៧០នាក់ កើនឡើង១០,៨៨%
• ភ្ញៀវបរទេស សរុប៨២៧នាក់ កើនឡើង២៦,៦៤%
២. ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប១៧.៥៦២នាក់ កើនឡើង៨៤,២៤% ក្នុងនោះ
• ភ្ញៀវជាតិ ១៧.០០២នាក់ កើនឡើង៨១,៩៩%
• ភ្ញៀវបរទេស ៥៦០នាក់ កើនឡើង១៩៤,៧៣%
៣.ពុំមានភ្ញៀវចូលតាមព្រលានយន្តតហោះអន្តរជាតិខេត្តព្រះសីហនុទេ។
៤. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា
• មានភ្ញៀវសរុប៦៣០នាក់ ថយចុះ៣៨,៧៧% ក្នុងនោះ
• ភ្ញៀវជាតិ៣៦៣នាក់ ថយចុះ៥៥,៩៤%
• ភ្ញៀវបរទេស២៦៧នាក់ កើនឡើង៣០,២៤% ៕(ទិន្នន័យ : មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ)
