រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឆាបន្លែផ្សិតបួស មុខម្ហូបដ៏ល្បីសម្រាប់អ្នកញ៉ាំអាហារបួស រឺ អាហារចិន ងាយស្រួលធ្វើបែបនេះសោះ

BY
autoadmin
October 13, 2021

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាបន្លែផ្សិតក្រៀមបែ​បចិនមកចែកជូន ដែលជាមុខម្ហូបដ៏ល្បីសម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទាលអាហារបួស រឺអាហារចិន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ផ្សិតក្រៀម ២៥ក្រាម
  2. ខាត់ណា ៥០ក្រាម
  3. ទឹកស៊ីអ៉ីវសៀងថៃ ១ស្លាបព្រាបាយ
  4. ប្រេងល្ង ២ស្លាបព្រាកាហ្វេ
  5. ល្ងសលីងរួច ២ស្លាបព្រាកាហ្វេ
  6. ទឹកស្អាត ២០០មីលីលីត្រ
  7. ម្ស៉ៅពោត ១ស្លាបព្រាបាយ

*វិធីធ្វើ

  • ជាដំបូងយើងយកផ្សិតក្រៀមគ្រាប់តូចៗ មកត្រាំទឹកអោយទន់ រួចកាត់ដើមរឹងចេញ រួចផ្សំរសជាតិដោយទឹកស៊ីអ៉ីវសៀង និងប្រេងល្ង លាយអោយចូលគ្នា រួចផ្អាប់ទុករយះពេល ១០នាទី
  • ក្រោយផ្អាប់ទុករយះពេល១០នាទីហើយ យើងយកផ្សិតនោះមកលីងលើខ្ទះអោយឈ្ងុយនិងមានពណ៍លឿងល្អ
  • ក្រោយមកទៀតយើងយកខាត់ណាដែលខ្ចីមកស្រុះក្នុង ទឹកក្តៅអោយឆ្អិនល្អ រួចយកទៅត្រាំនឹងទឹកកកដើម្បីអោយនៅស្រួយល្អ និងមានពណ៍ស្អាត
  • យកផ្សិតដែលលីងលើខ្ទះរួចមករៀបចំដាក់ចាន រួចយកខាត់ណាដែលស្រុះរួចរៀបដាក់មួយចំហៀងផ្សិត
  • ក្រោយមកទៀតយកទឹកស្អាតមកលាយជាមួយនឹងម្ស៉ៅពោត ផ្សំរសជាតិដោយទឹកស៊ីអ៊ីវសៀង កូរអោយចូលគ្នាល្អ​ រួចយកទៅកូរនឹងភ្លើងអោយពុះកូររហូតអោយខាប់ល្អ រួចស្រោចពីលើផ្សិតនិងខាត់ណាដែលយើងបានរៀបចំដាក់ចានមុននេះរោយពីលើដោយល្ងសរលីងរួចជាការស្រេច។

Share This Post: