រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឆាម្រះព្រៅខ្យងជំពូកទា ញ៉ាំជាមួយបាយក្ដៅៗអ៊ែមខ្លាំង កុំភ្លេចធ្វើញ៉ាំជុំគ្រួសារចុងសប្ដាហ៍នេះ

BY
autoadmin
October 9, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាម្រះព្រៅខ្យងជំពូកទាមកចែកជូន ធារារសជាតិឈ្ងុយឆ្ងាញ់តែម្តង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ខ្យងជំពូកទាបេះសាច់យកសរសៃចេញស្អាត ៥០០ក្រាម
  2. ម្ទេសស្រស់ក្រហម ២០គ្រាប់
  3. ម្ទេសខ្មាំង ២៥គ្រាប់
  4. ស្លឹកម្រះព្រៅ ១០០ក្រាម
  5. ប្រេងខ្យង ៣ស្លាបព្រាបាយ
  6. ទឹកត្រី ១ស្លាបព្រាបាយ
  7. ស្ករស ១ស្លាបព្រាបាយ
  8. ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
  9. ប្រេងឆា ១ស្លាបព្រាបាយ

*វិធីធ្វើ

  • យកស្លឹកម្រះព្រៅមកលាងទឹកអោយស្អាត រួចស្រង់ឡើងអោយស្រស់ទឹក​
  • មកម្ទេសនិងខ្ទឹមសបុកចូលគ្នាអោយម៉ត់ល្មម
  • ក្រោយមកទៀតយើងយកប្រេងឆាចាក់ចូលខ្ទះ រួចចាក់ម្ទេសខ្ទឹមដែលបុកដាក់ចូលទៅលីងអោយឈ្ងុយនិងលឿងល្អ ក្រោយមកទៀតដាក់ខ្យងជំពូកទាចូលទៅឆាអោយចូលគ្នាល្អ រួចផ្សំរសជាតិ ប្រេងខ្យង ទឹកត្រី ស្ករស ឆាអោយចូលគ្នា ល្អ រួចដាក់ស្លឹកម្រះព្រៅ ចូលទៅឆាមួយត្រឡប់រួចបិតភ្លើងដួសដាក់ចានជាការស្រេច។

Share This Post: