រៀនធ្វើម្ហូប

[ទំព័រម្ហូប] អូរីអូទឹកដោះគោក្រឡុក ភេសជ្ជៈដ៏ល្បីមួយនៅតាមហាងកាហ្វេ ឬ ហាងតែ តាមពិតងាយធ្វើបែបនេះសោះ

BY
autoadmin
October 9, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត អូរីអូទឹកដោះគោក្រឡុកមកចែកជូន រសជាតិឆ្ងាញ់មិនចាញ់ហាងល្បីនោះទេ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ការ៉េមរសជាតិអូរីអូ ៤ស្កូប (ស្លាបព្រាការ៉េម)
  2. ទឹកដោះគោស្រស់រសជាតិសាប ២០០ក្រាម(សម្រាប់ធ្វើជាទឹកកក)
  3. ទឹកដោះគោស្រស់រសជាតិសាប ៥០ក្រាម(សម្រាប់ក្រឡុក)
  4. នំអូរីអូ ៦គ្រាប់(សម្រាប់ក្រឡុក)

*គ្រឿងផ្សំសម្រាប់លម្អរកែវ

  1. ការ៉េមអូរីអូ ៣ស្កូប
  2. អូរីអូ ១
  3. សូកូឡា តាមចំណូលចិត្ត

*វិធីធ្វើ

  • យកទឹកដោះគោស្រស់ចាក់ចូលក្នុងពុម្ពទឹកកក រួចយកទៅផ្លាសេកន្លែងកករយះពេល ៤ទៅ៥ម៉ោងដើម្បីអោយកករឹងដូចទឹកកក
  • យកកែវសម្រាប់ដាក់អូរីអូក្រឡុក ទៅផ្លាសេក្នុងទូទឹកកកអោយត្រជាក់ខ្លាំងក្រោយមកច្របាញ់ទឹកសូកូឡា ជុំវិញផ្ទៃកែវខាងក្នុង និងមាត់កែវ រួចយកទៅផ្លាសេក្នុងទូទឹកកកន្លែងកកបន្ត
  • ក្រោយមកទៀតយើងដោះយកទឹកដោះគោដែលផ្លាសេកកកចេញដាក់ចូលក្នុងម៉ាស៊ីនក្រឡុក តាមដោយ ការ៉េមអូរីអូ ទឹកដោះគោស្រស់ និងនំអូរីអូ ក្រឡុកចូលគ្នាអោយសប់ល្អ រហូតក្លាយជាសាច់តែមួយ ក្រោយមកចាក់ចូលក្នុងកែវដែលយើងបានតៀមទុកក្នុងទូទឹកកក រៀបចំកែវដោយដាក់នំអូរីអូ ការ៉េម ជាការស្រេច។

Share This Post: