ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអំពាវនាវអោយលែង មេក្តាមសេះពងក្រៅស្នូក ចូលសមុទ្រវិញ ព្រោះវាអាចបង្កើតកូនក្តាមរាប់ម៉ឺនក្បាលបន្តទៀត

    BY Khmernote Media October 9, 2021
    ក្រសួងអំពាវនាវអោយលែង មេក្តាមសេះពងក្រៅស្នូក ចូលសមុទ្រវិញ ព្រោះវាអាចបង្កើតកូនក្តាមរាប់ម៉ឺនក្បាលបន្តទៀត

    សត្វក្តាមសេះជាប្រភេទអាហារសមុទ្រមួយប្រភេទដែលមានភាពពេញនិយមមួយសំរាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកំសាន្តលំហែកាយនៅតាមតំបន់សមុទ្រនានាដូចជា ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ជាដើម។ ក្នុងនោះដែរគេសង្កេតឃើញថាមានការលក់ដូរក្តាមសេះពង ដែលវាជាហានិភ័យមួយជុំវិញការថយចុះនៃការផលិតក្តាមសេះតាមបែបធម្មជាតិផងដែរ។

    ករណីនេះដែរ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពាវនាវអោយបងប្អូនប្រជានេសាទ មេត្តាលែងក្តាមពងក្រៅស្នូកទៅក្នុងសមុទ្រវិញ ហើយសូមបងប្អូនប្រជាពលរដ្ឋឈប់ទិញក្តាមសេះក្រៅស្នូកផងដែរ។ ក្រៅពីនេះក៏មានការលើកឡើងផងដែរថា ក្តាមសេះពងក្រៅស្នូកមិនមានរសជាតិឆ្ងាញ់នោះទេ ដូច្នេះសូមលែងមេក្តាមដែលមានពងក្រៅស្នូកទៅក្នុងធម្មជាតិវិញប្រសិនបើនេសាទបាន! ការលែងមេក្តាមសេះដែលមានពងនៅក្រៅស្នូក១ក្បាល ស្មើនឹងការបង្កើតកូនក្តាមរាប់ម៉ឺនក្បាល!

    Share This Post: