[ទំព័រម្ហូប] ស៊ុបត្រាវត្រីឆ្ពុង រសជាតិឈ្ងុយឆ្ងាញ់ចូលជាតិគ្នាណាស់ មិនឆ្អាបត្រីទទួលទានហើយមានកំលាំង
- BY
- autoadmin
- October 12, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ស៊ុបត្រាវត្រីឆ្ពុងមកចែកជូន ឈ្ងុយឆ្ងាញ់ចូលជាតិគ្នាណាស់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ត្រីឆ្ពុង ៦៤០ក្រាម
- ត្រាវ ១ផ្លែធំ
- ម្ស៉ៅបំពងស្រួយ ២ចានចង្កឹះ
- ប្រេងឆា ២ចានចង្កឹះ
- ម្ស៉ៅស៊ុប ៣ដុំ រឺ ៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវសៀង ៦ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ៥ដើម
- ឃិនឆាយ ៥ដើម
- ផ្សិតក្រៀម ១០គ្រាប់
*វិធីធ្វើ
- ជាដំបូងយើងធ្វើត្រីអោយស្អាតនិងលាងទឹកអោយស្អាតរួចផ្លៀសត្រីយកសាច់ហាន់ជាកង់ៗល្មមស្លរ កុំតូចពេក
- ក្រោយមកទៀតយើងយកត្រាវមកចិតយកសំបកចេញ រួចកាត់ជាដុំល្មមកុំអោយតូចពេករួចបែងចែកជាពីរផ្នែក មួយផ្នែកយកទៅបំពងអោយស្រួយនិងឆ្អិនល្អ និងមួយផ្នែកទៀតសម្រាប់ដាក់ស្លរ រួចយើងយកផ្សិតក្រៀមមកត្រាំទឹកអោយរីកលាងទឹកអោយស្អាត
- ក្រោយមកទៀតយើងយកសាច់ត្រីមកជ្រលក់ជាមួយនិងម្ស៉ៅសម្រាប់បំពងស្រួយ រួចយកទៅបំពងអោយលឿងនិងឆ្អិនល្អរួចស្រង់ឡើងអោយស្រស់ខ្លាញ់
- ដាំទឹកក្នុងឆ្នាំងអោយពុះ រួចដាក់ផ្សិតក្រៀមចូលទៅ តាមដោយត្រាវ រួចដាក់ម្ស៉ៅស៊ុបចូលទៅ តាមដោយទឹកស៊ីអ៊ីវសៀង
- នៅពេលដែលពុះដាក់ត្រាវដែលបានបំពងរួចដាក់ចូលទៅ តាមដោយត្រីដែលបំពងម្ស៉ៅរួចចូលទៅ រងចាំអោយពុះ រួចភ្លក់រសជាតិ តាមចំណូលចិត្ត រួចដាក់ស្លឹកខ្ទឹម ឃិនឆាយហាន់ល្អិតចូលទៅ បិតភ្លើងដួសដាក់ចានជាការស្រេច។
- Share This Post: