រៀនធ្វើម្ហូប

[ទំព័រម្ហូប] ប្លែកទៀតហើយ ស្លកាពិត្រីកន្ធរ រសជាតិឆ្ងាញ់មួយបែប ឯវិធីងាយៗអាចធ្វើញ៉ាំជុំគ្រួសារបាន

BY
autoadmin
October 10, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានមុខម្ហូបថៃមកចែកជូននោះគឺ ស្លរកាពិត្រីកន្ធរ រឺ ថៃហៅថា ទុំភ្លង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ត្រីកន្ធរភ្លាស់យកតែសាច់ចៀនអោយឆ្អិន ៣ក្បាល
  2. សាច់ជ្រូកបីជាន់ហាន់ជាចំនិតតូចល្មមស្លរ ១០០ក្រាម
  3. បង្គាហាន់ល្អិតតួចៗ ៨០ក្រាម
  4. ម្រេចស ½ ស្លាបព្រាកាហ្វេ
  5. ខ្ទឹមក្រហមហាន់ល្អិតស្តើងៗ ២ស្លាបព្រាបាយ
  6. កាពិ ១ស្លាបព្រាបាយ
  7. ទឹកស៊ុប ១លីត្រ
  8. ទឹកអំពិលទុំ ២ស្លាបព្រាបាយ
  9. ស្ករត្នោត ១ស្លាបព្រាបាយ
  10. ទឹកត្រី ២ស្លាបព្រាបាយ
  11. ស្លឹកខ្ទឹមហាន់ពីរថ្នាំងដៃ ៣០ក្រាម

*វិធីធ្វើ

  • ជាដំបូងយើងយក ម្រេចស អោយម៉ត់តាមដោយខ្ទឹមក្រហមនិងកាពិបុកចូលគ្នាអោយម៉ត់ល្អ
  • យកទឹកស៊ុបចាក់ចូលឆ្នាំងអោយពុះរួចដាក់គ្រឿងដែលបានបុកមុននេះចូលទៅ រង់ចាំអោយពុះ រួចដាក់សាច់ជ្រូកបីជាន់ បង្គា ផ្សំរសជាតិដោយ ស្ករ ទឹកត្រី និងទឹកអំពិលទុំរងចាំអោយពុះ ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់សាច់ត្រីកន្ធរដែលបានចៀនឆ្អិនចូលទៅ រងចាំអោយពុះដាក់ខ្លឹកខ្ទឹម បិតភ្លើងដួសដាក់ចានជាការស្រេច។

Share This Post: