រៀនធ្វើម្ហូប

[ទំព័រម្ហូប] មឹកបំពងខ្ទឹមសពិសេស ដែលល្បីនៅតាមហាង ឬ ផាប់ មិនពិបាកធ្វើទេ ឯរសជាតិវិញធ្វើតាមរូបមន្តនេះដឹងតែកប់តែម្ដង

BY
autoadmin
October 12, 2021

សួស្តីបងប្អូនទាំងអស់គ្នា​ ថ្ងៃនេះដែរយើងមានរូបមន្តមឹកបំពងខ្ទឹមសពិសេសមកចែកជូនរសជាតិផ្អែមឈ្ងុយឆ្ងាញ់ តោះយើងមកមើលគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ​មឹកបំពង់ ៥០០ក្រាម
  2. ខ្ទឹមសចិញ្ច្រាំ ១ចានចង្កឹះ
  3. ម្ស៉ៅស៊ុបខ្នរ ២ស្លាបព្រាបាយ
  4. ប្រេងសម្រាប់បំពង ៥០០មីលីលីត្រ
  5. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  6. ជីវ៉ាន់សុយ តាមចំណូលចិត្ត

*វិធីធ្វើ

  • យកមឹកមកអង្កន់អោយសប់ល្អ រួចយកទៅប្រឡាក់ជាមួយនិងម៉្សៅស៊ុបខ្នរ ផ្អាប់ទុករយះពេល៣០នាទីក្នុងទូទឹកកក រួចយកទៅចំហុយរយះពេល ១៥នាទី រួចស្រង់ឡើងអោយត្រជាក់និងស្រស់ទឹក
  • ចាក់ប្រេងឆាចូលក្នុងខ្ទះ រង់ចាំអោយក្តៅរួចយកខ្ទឹមសចូលទៅបំពងអោយស្រួយនិងលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់
  • ក្រោយមកទៀតយកមឹកដែលបានចំហុយចូលទៅបំពងអោយលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់ ក្រោយមកទៀតយើងយកមឹករៀបដាក់ចាន រោយពីលើដោយខ្ទឹមសបំពងនិងជីវ៉ាន់សុយជាការស្រេច។

 

Share This Post: