ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ចុងសប្ដាហ៍មិនដឹងធ្វើម្ហូបអីមែនទេ ម៉ោះមកសាក ញាំគុយទាវកាត់ រសជាតិប្លែកសាហាវ ធានាថាជក់ចិត្តតែម្ដង

BY Liny Chan October 10, 2021
[ទំព័រម្ហូប] ចុងសប្ដាហ៍មិនដឹងធ្វើម្ហូបអីមែនទេ ម៉ោះមកសាក ញាំគុយទាវកាត់ រសជាតិប្លែកសាហាវ ធានាថាជក់ចិត្តតែម្ដង

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ញាំគុយទាវកាត់បែបថៃពិសេសមកផ្ញើ តោះចង់ដឹងបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ស្ករស ១២០ក្រាម
2. ទឹកសុទ្ធ ២២០ក្រាម
3. ទឹកខ្មេះ ២០០ក្រាម
4. អំបិល ២ស្លាបព្រាកាហ្វេ
5. ជីអង្កាម ១ចានចង្កឹះ
6. ជីនាងវង ១ចានចង្កឹះ
7. ឬសជីវ៉ាន់សុយ ៣ឬស
8. ខ្ទឹមស ១០គ្រាប់
9. ម្ទេសស្រស់ ៣០គ្រាប់
10. សាច់ជ្រូកចិញ្ច្រាំឆាឆ្អិន តាមចំណូលចិត្ត
11. ប្រហិតក្រាម តាមចំណូលចិត្ត
12. ប្រហិតមាន់ហតដក តាមចំណូលចិត្ត
13. សរសៃគុយទាវកាត់ តាមចំនូលចិត្ត
14. ត្រសក់តាមចំណូលចិត្ត
15. បង្គាក្រៀម តាមចំណូលចិត្ត
16. សណ្តែកដីលីង តាមចំណូលចិត្ត

*វិធីធ្វើ
• ជាដំបូងយើងយកស្ករស ទឹកខ្មេះ ទឹកសុទ្ធ និងអំបិល ចាក់ចូលក្នុងឆ្នាំង កូរលើភ្លើងអោយស្កររលាយ និងពុះល្អ រួចបិទភ្លើង ទុកអោយត្រជាក់រួចចាក់ចូលក្នុងម៉ាស៊ីនក្រឡុក តាមដោយជីអង្កាម ឬសជីវ៉ាន់ស៊ុយ ម្ទេសស្រស់ ខ្ទឹមស រួចក្រឡុកអោយម៉ត់ល្អ រួចចាក់ដាក់ចាន
• ក្រោយមកទៀតយើងរៀបចំគុយទាវកាត់របស់យើងដាក់ចាន តាមដោយបន្លែ សាច់ជ្រូកចិញ្ច្រាំ ប្រហិតក្តាម ហតដក ប៉ាត់តេ អមជុំវិញគុយទាវកាត់របស់យើងរួចរោយបង្គាក្រៀម សណ្តែកដី និងទឹកត្រីដែលយើងបានធ្វើមុននេះ មុនញាំលាយច្របល់ចូលគ្នា ជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay