រៀនធ្វើម្ហូប

[ទំព័រម្ហូប] បង្គាឆាគ្រឿងខ្ចប់បន្លែ រូបមន្តពិសេស ធានាថាឆ្ងាញ់ប្លែកមាត់

BY
autoadmin
October 14, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បង្គាឆាគ្រឿងខ្ចប់បន្លែ មកចែកជូន មុខម្ហូបថ្មីទៀតហើយបងប្អូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បាយសរ ១ចានចង្កឹះ
  2. ប្រេងដូងសម្រាប់ធ្វើម្ហូប ២ស្លាបព្រាបាយ
  3. បង្គាសវះខ្នងយកសរសៃចេញ ២០០ក្រាម
  4. គ្រឿងកែងថៃ ១ស្លាបព្រាបាយ
  5. ខ្ទឹមស ១ស្លាបព្រាបាយ
  6. ប្រេងខ្យង ១ស្លាបព្រាបាយ
  7. ទឹកត្រី ½ ស្លាបព្រាបាយ
  8. ស្ករស ½ ស្លាបព្រាបាយ
  9. ម្ទេសប្លោកវែង ហាន់ជាសរសៃៗ ១ស្លាបព្រាបាយ
  10. ស្លឹកក្រូចហាន់ល្អិត ១ស្លាបព្រាបាយ
  11. សាឡាត់សម្រាប់ខ្ចប់តាមចំណូលចិត្ត

*វិធីធ្វើ

  • ជាដំបូងយើងចាក់ប្រេងឆាចូលខ្ទះ រង់ចាំអោយខ្ទះក្តៅ រួចដាក់ខ្ទឹមសចិញ្ច្រាំរួចចូលទៅឆាអោយឈ្ងុយ រួចតាមដោយគ្រឿងកែងថៃ ឆាអោយចូលគ្នានិងឈ្ងុយល្អ រួចដាក់បង្គាចូលទៅឆា អោយចូលគ្នានិងឆ្អិនល្អ
  • ផ្សំរសជាតិដោយ ប្រេងខ្យង ទឹកត្រី ស្ករស ឆាអោយចូលគ្នា ភ្លក់រសជាតិតាមចំណូលចិត្ត រួចរោយស្លឹកក្រូចសើចហាន់ល្អិតចូលទៅ តាមដោយ ម្ទេសប្លោកវែងហាន់សរសៃល្អិតៗ ឆាអោយចូលគ្នា រួចដួសដាក់ចាន រៀបចំដោយបន្លែខ្ចប់អម ជាការស្រេច។

Share This Post: