រៀនធ្វើម្ហូប

[ទំព័រម្ហូប] ប្រហិតគ្រឿងបង្គារុំស្លឹកគ្រៃ អាហារដ៏ពេញនិយមមួយ បងប្អូនអាចធ្វើលក់ រឺសម្រាប់ទទួលទានក្នុងការជួបជុំផ្សេងៗ

BY
autoadmin
October 13, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ប្រហិតគ្រឿងបង្គារុំស្លឹកគ្រៃ មកចែកជូន មុខម្ហូបនេះដែរក៏ជាមុខម្ហូបដ៏មានការពេញនិយមពីសំណាក់ប្រជាជនថៃផងដែរ បងប្អូនអាចធ្វើលក់ រឺសម្រាប់ទទួលទានក្នុងការជួបជុំផ្សេងៗ ផងដែរ៖

*គ្រឿងផ្សំ

  1. សាច់បង្គា ៥០០ក្រាម
  2. គ្រឿងកែងថៃ ១០០ក្រាម
  3. ពងមាន់ ២គ្រាប់
  4. ស្លឹកក្រូចហាន់ល្អិត ៥សន្លឹក
  5. សណ្តែកកួរហាន់ល្អិត ១ចានចង្កឹះ
  6. ស្ករស ២ស្លាបព្រាកាហ្វេ
  7. ទឹកត្រី ២ស្លាបព្រាបាយ
  8. គល់ស្លឹកគ្រៃកាត់ជាកំណាត់ល្មម ២០កំណាត់
  9. ប្រេងសម្រាប់បំពង
  10. ទឹកជ្រលក់មាន់ សម្រាប់ជ្រលក់
  11. ត្រសក់ ½ ចានចង្កឹះ
  12. ម្ទេសក្រហម ២ស្លាបព្រាបាយ

*គ្រឿងផ្សំ

  • ជាដំបូងយើងយកបង្គាមកចិញ្ច្រាំនិងកិនអោយម៉ត់ល្អ រួចដាក់ចាន គោះពងមាន់ដាក់ តាមដោយគ្រឿងកែងថៃ ស្លឹកក្រូចសើច សណ្តែកកួរ ស្ករស និងទឹកត្រី លាយច្របល់អោយចូលគ្នាល្អ
  • រួចយកទៅពូនជាដុំល្មមទទួលទានរួចដោតដោយគល់ស្លឹកគ្រៃដូចក្នុងរូបភាព ក្រោយមកដាក់ចូលទៅបំពងក្នុងខ្លាញ់ដែរក្តៅល្អ បំពងរឺចៀនរហូតទាល់តែឆ្អិនល្អ ស្រង់ឡើងអោយស្រស់ខ្លាញ់

យកត្រសក់ដាក់ចានតាមដោយទឹកជ្រលក់មាន់ ម្ទេសស្រស់ ទទួលទានជាមួយប្រហិតបង្គាយើងជាការស្រេច។

Share This Post: