រៀនធ្វើម្ហូប

[ទំព័រម្ហូប] បង្គាអប់ឈីស មិនចាំបាច់ចំណាយប្រាក់ទិញគេទៀតទេ បងៗអាចធ្វើញ៉ាំខ្លួនឯងតាមរូបមន្តនេះងាយៗ

BY
autoadmin
October 12, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បង្គាអប់ឈីសពិសេសមកចែកជូន មិនចាំបាច់ចំណាយប្រាក់ក្នុងការទិញទៀតទេបងប្អូនអាចធ្វើសម្រាប់ទទួលទាននៅតាមគេហដ្ឋានបានផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បង្គា ៣០០ក្រាម
  2. ឈីស ១៥០ក្រាម
  3. ប័រ ១ស្លាបព្រាបាយ
  4. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  5. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  6. ផាសលីសម្រាប់លំអរចាន

*វិធីធ្វើ

  • ជាដំបូងយើងយកបង្គាមកលាងទឹកសំអាតអោយស្អាត ដោយទឹកសូដារឺទឹកអំបិល និងបកសំបកបង្គា ដោយទុកផ្នែកកន្ទុយ រួចទុកមួយអន្លើរ
  • ក្រោយមកទៀតយកខ្ទះសម្រាប់អ៊ាំងមកដាក់ប័រ ខ្ទឹមសចូលទៅលីអោយឈ្ងុយល្អ រួចនាំយកបង្គាដែលបកសំបករួចចាក់ចូលទៅឆាអោយឆ្អិនផ្សំរសជាតិដោយអំបិលនិងម្រេច រួចរោយពីលើដោយឈីស ចំនៅត្រង់ផ្នែកកណ្តាលនៃខ្ទះ រងចាំអោយឈីសរលាយអស់បិតភ្លើងរួចរាល់សម្រាប់ការទទួលទាន។

Share This Post: