រៀនធ្វើម្ហូប

[ទំព័រម្ហូប] ធ្លាប់តែអាំងបង្គាបែបធម្មតាៗមែនទេ តោះមករៀនវិធីអាំងថ្មី “បង្គាអាំងសាតេ” រសជាតិឆ្ងាញ់ខ្លាំង បង្គានៅមានជាតិល្អមិនស្ងួត

BY
autoadmin
October 13, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បង្គាអាំងសាតេមកចែកជូន​រូបមន្តនិងវិធីធ្វើងាយៗ បងប្អូនអាចរកទិញគ្រឿងផ្សំបានដោយងាយនៅតាមបណ្តាផ្សារទំនើបផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បង្គា ៥០០ក្រាម
  2. គ្រឿងសាតេស្រាប់របស់ថៃ ១កញ្ចប់
  3. ស្ករស ១ស្លាបព្រាបាយ
  4. អំបិល ១ស្លាបព្រាកាហ្វេ
  5. ក្បាលខ្ទិះថៃ ½ ចានចង្កឹះ(សម្រាប់ប្រឡាក់បង្គា)
  6. ក្បាលខ្ទិះថៃ ¼ ចានចង្កឹះ(សម្រាប់លាបបង្គាពេលអ៊ាំង)

*គ្រឿងផ្សំទឹកជ្រលក់

  1. ក្បាលខ្ទិះថៃ ១ចានចង្កឹះ
  2. គ្រឿងកែងម៉ាសាម៉ានថៃ ៣ស្លាបព្រាបាយ
  3. គ្រឿងកែងថៃ ៣ស្លាបព្រាបាយ
  4. សណ្តែកដីលីងឆ្អិនបុកម៉ត់ ១ចានចង្កឹះ
  5. ស្ករត្នោត ៣ស្លាបព្រាបាយ
  6. ទឹកអំពិលទុំ ៤ស្លាបព្រាបាយ
  7. អំបិល ¼ ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • យកបង្គាមកប្រឡាក់ជាមួយនិងគ្រឿងទេសរួចផ្អាប់ទុករយះពេល ៣០នាទី
  • ក្រោយមកទៀតយកបង្គាមកដោយចង្កាក់អ៊ាំង អោយឆ្អិនល្អ ក្នុងអំឡុងពេលអាំងលាបក្បាលខ្ទិះផងដើម្បីកុំអោយសាច់បង្គាស្ងួតនិងរឹង
  • តោះយើងងាកមកធ្វើទឹកជ្រលក់ទាំងអស់គ្នា ដោយយក ក្បាលខ្ទិះ គ្រឿងកែងទាំងពីរមុខចាក់ចូលទៅក្នុងខ្ទះកូរលើភ្លើងរហូតទាល់តែចេញប្រេង ទើបដាក់សណ្តែកដី កូរអោយចូលគ្នា ផ្សំរសជាតិដោយស្ករត្នោត ទឹកអំពិលទុំ អំបិល កូរអោយចូលគ្នា​និងរំងាស់រហូតទាល់តែខាប់ល្អ ទើបបិតភ្លើងដួសដាក់ចាន ទទួលទានជាមួយបង្គាសាតេដែលអាំងរួចជាការស្រេច។

Share This Post: