ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី អាចមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃនៅថ្ងៃទី១៦ ខែតុលានេះ

BY
srey nuch
October 12, 2021

យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងគូឡាឡាំពួ និងរដ្ឋ Selangor ជ្រាបថា អង្គការអឌ្ឍចន្ទក្រហមម៉ាឡេស៊ីសហការជាមួយអង្គការ Our Journey បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងចល័តដោយឥតគិតថ្លៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅផ្សារទំនើប Metromall Pudu នៅជាន់ផ្ទាល់ដី ដែលមានអាសយដ្ឋាន Jalan Metro Pudu 2, Business Park, 55200 Kuala Lumpur ។

ស្ថានឯកអគ្គរាជទូត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលគ្មានឯកសារស្នាក់នៅស្របច្បាប់ទាំងអស់ ដែលមានបំណងចង់ចាក់វ៉ាក់សាំងនៅទីតាំងខាងលើ សូមរួសរាន់ផ្ដល់ឈ្មោះ លិខិតឆ្លងដែលច្បាប់ចម្លង ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ និងលេខទូរស័ព្ទ មកស្ថានទូតឲ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមរយៈ WhatApp លេខទូរស័ព្ទ +601126263390 ឬ +60163685386 ដើម្បីស្ថានទូតបញ្ជូនឈ្មោះទៅក្រុមការងារចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ៕

ប្រភព៖ Royal Embassy of Cambodia to Malaysia

Share This Post: