រៀនធ្វើម្ហូប

[ទំព័រម្ហូប] ប្លែកមាត់ទៀតហើយ បន្លែខ្ចប់សាច់ជ្រូកបីជាន់ទឹកត្រីពិសេស សាច់ជ្រូកអាំងស្រួយៗជាមួយទឹកជ្រលក់រសជាតិបែបមុត ឆ្ងាញ់ខ្លាំង

BY
autoadmin
October 13, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បន្លែខ្ចប់សាច់ជ្រូកបីជាន់ជាមួយនឹងទឹកត្រីកោះកុងពិសេស មកចែកជូនរសជាតិឆ្ងាញ់មិនចាញ់ហាងល្បីឡើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំគ្រឿងខ្ចប់

  1. សាច់ជ្រូកបីជាន់ ៣០០ក្រាម
  2. គុយទាវសរសៃតូចស្រុះរួច ២០០ក្រាម
  3. ខ្ទឹមសបំពងស្រួយ តាមចំណូលចិត្ត
  4. បន្លែស្រស់តាមចំណូលចិត្ត

*គ្រឿងផ្សំទឹកត្រីកោះកុង

  1. ឬសជីវ៉ាន់ស៊ុយ ៣ឬស
  2. ខ្ទឹមស ៦គ្រាប់
  3. ម្ទេសស្រស់ពណ៍ក្រហម ១០គ្រាប់
  4. ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
  5. ទឹកត្រី ១ ½ ស្លាបព្រាបាយ
  6. ស្ករត្នោត ½ ស្លាបព្រាបាយ
  7. ស្ករស ១ស្លាបព្រាកាហ្វេ
  8. ទឹកសុទ្ធ ២ស្លាបព្រាបាយ

*វិធីធ្វើ

  • ជាដំបូងយើងយកឬសជីវ៉ាន់ស៊ុយខ្ទឹមសបុកចូលគ្នាអោយម៉ត់ ក្រោយមកដាក់ម្ទេសស្រស់បុកចូលគ្នាអោយម៉ត់ល្មម
  • ផ្សំរសជាតិដោយស្ករត្នោត ស្ករស ទឹកក្រូចឆ្មា ទឹកត្រី និងទឹកស្អាត កួរអោយចូលគ្នាល្អ រឺរហូតទាល់តែស្កររលាយល្អ ភ្លក់រសជាតិតាមចំណូលចិត្ត
  • ក្រោយមកទៀតយកឆ្នាំងដាំទឹកអោយពុះដាក់អំបិលបន្តិច ដើម្បីកុំអោយសាច់ជ្រូកយើងសាបពេក រួចដាក់សាច់ជ្រូកបីជាន់ចូលទៅស្ងោរអោយឆ្អិនល្អ ក្រោយពីសាច់ជ្រូកឆ្អិនល្អហើយ យកមកហាន់ជាដុំៗល្មមញាំចំនួនពាក់កណ្តាល
  • ក្រោយមកទៀតយើងយកសាច់ជ្រូកបីជាន់មួយផ្នែកទៀតមកចៀនអោយស្រួយ​និងលឿងល្អ
  • រៀបចំបន្លែសាច់ និងគុយទាវសរសៃតូចរោយដោយខ្ទឹមសបំពង ទទួលទានជាមួយនិងទឹកត្រីដែលយើងបានបុកទុកជាការស្រេច។

Share This Post: