រៀនធ្វើម្ហូប

[ទំព័រម្ហូប] តៅហ៊ូសាច់ជ្រូកចិញ្ច្រាំចំហុយពិសេស ចំណាយមិនច្រើនតែអាចទទួលបានម្ហូបដែលឆ្ងាញ់ដូចនៅក្នុងហាង

BY
autoadmin
October 14, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត តៅហ៊ូសាច់ជ្រូកចិញ្រ្ចាំចំហុយមកចែកជូនតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. តៅហ៊ូស ២បន្ទះ
  2. សាច់ជ្រូកចិញ្ច្រាំ ១៥០​ក្រាម
  3. ផ្សិតក្រៀមត្រាំទឹករួចហាន់អោយល្អិត ៥គ្រាប់
  4. ស្លឹកខ្ទឹមហាន់ល្អិត ៣ដើម
  5. ម្រេច ½ ស្លាបព្រាកាហ្វេ
  6. ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ
  7. ស្ករស ១ស្លាបព្រាកាហ្វេ
  8. ស្លឹកខ្ទឹមសម្រាប់លំអរចាន
  9. ម្ទេសស្រស់ ១គ្រាប់ហាន់ជាសរសៃៗ

*គ្រឿងផ្សំទឹកសុសស្រោចពីលើ

  1. ទឹកស៊ីអ៉ីវសៀង ៥ស្លាបព្រាបាយ
  2. ប្រេងខ្យង ៣ស្លាបព្រាបាយ
  3. ស្ករស ១ស្លាបព្រាបាយ
  4. ស្រាចិន ២ស្លាបព្រាបាយ
  5. ប្រេងល្ង ½ ស្លាបព្រាកាហ្វេ
  6. ទឹកស៊ុប ¾ ចានចង្កឹះ
  7. ម្រេច ½ ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • យកសាច់ជ្រូកចិញ្រាំ្ចរួចមកលាយជាមួយនិងផ្សិតក្រៀមហាន់ល្អិត តាមដោយស្លឹកខ្ទឹមហាន់ល្អិត ផ្សំរសជាតិដោយ ទឹកស៊ីអ៉ីវសៀង ស្ករស ម្រេច លាយអោយចូលគ្នាល្អ​
  • ក្រោយមកទៀតហាន់តៅហ៊ូជាបួនដុំតូចល្មម រួចវះតៅហ៊ូសម្រាប់ញាត់ស្នូល ក្រោយមកទៀតយកសាច់ជ្រូកដែលយើងបានផ្សំគ្រឿងរួចញាត់ជាស្នូលតៅហ៊ូ អោយស្អាតល្អ
  • រួចរៀបដាក់ចានត្រៀមយកទៅចំហុយ ក្នុងរយះពេល ២០នាទី ក្រោយពេលដែលគ្រប់រយះពេល២០នាទីហើយស្រង់ឡើង
  • តោះយើងងាកម​កលាយទឹកសុសស្រោចពីលើទាំងអស់គ្នា ដោយ ដាក់ប្រេងខ្យង ស្ករស ស្រាចិន ប្រេងល្ង ទឹកស៊ុប និងម្រេច ចាក់ចូលទៅក្នុងឆ្នាំង កូរលើភ្លើងអោយពុះល្អ រួចស្រោចពីលើតៅហ៊ូដែលយើងបានចំហុយរួច រោយពីលើដោយស្លឹកខ្ទឹមនិងម្ទេសស្រស់ហាន់ជាសរសៃជាការស្រេច។

Share This Post: