រៀនធ្វើម្ហូប

[ទំព័រម្ហូប] ញាំតៅហ៊ូ រៀងប្លែកបន្តិចតែរសជាតិឆ្ងាញ់ ហើយធ្វើឱ្យសុខភាពល្អទៀត

BY
autoadmin
October 13, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តនិងវិធីធ្វើអាហារសុខភាពមកចែកជូន រសជាតិឆ្ងាញ់ប្លែកហើយបានសុខភាពល្អទៀតផង ញាំហើយមិនធាត់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. តៅហ៊ូស សម្រាប់ចៀន ៣០០ក្រាម
  2. ក្រូចឆ្មា ៤០មីលីលីត្រ
  3. ម្ទេសស្រស់ ៣០ក្រាមឮ
  4. ទឹកត្រី ៣០មីលីលីត្រ
  5. ស្ករស ២០ក្រាម
  6. ដុំស៊ុបខ្នរ ១ដុំ
  7. ទឹកស្អាត ១ចានចង្កឹះ
  8. ឃិនឆាយ ៣០ក្រាម
  9. ប៉េងប៉ោះ ៥០ក្រាម
  10. ខ្ទឹមបារាំងហាន់ល្អិត ៣០ក្រាម
  11. ខ្ទឹមក្រហមហាន់ល្អិត ៣០ក្រាម
  12. ប្រេងសម្រាប់បំពង ១០មីលីលីត្រ

*វិធីធ្វើ

  • ជាដំបូងយើងចាក់ប្រេងសម្រាប់បំពងចូលខ្ទះរង់ចាំអោយប្រេងក្តៅ រួចដាក់តៅហ៊ូចូលទៅបំពងអោយលឿង និងស្រួយល្អ ក្រោយមកស្រង់ឡើងអោយស្រស់ខ្លាញ់រួចហាន់ជាកូនដុំតូចៗ ល្មមញាំ
  • ក្រោយមកទៀតយកដុំស៊ុបខ្នរ ដាក់ចូលទៅក្នុងទឹកស្អាត កូរចូលគ្នាអោយរលាយ និងពុះល្អ ក្រោយមកទៀតយកក្រូចឆ្មាស្ករស និងទឹកស៊ុបបន្តិចល្មម មកកូរចូលគ្នា ភ្លក់រសជាតិតាមចំណូលចិត្តរួចដាក់ខ្ទឹមបារាំងខ្ទឹមក្រហម លាយច្របល់អោយចូលគ្នាល្អតាមដោយប៉េងប៉ោះនិងតៅហ៊ូ ឃិនឆាយលាយអោយចូលគ្នាល្អម្តងទៀតដួសដាក់ចានជាការស្រេច។

Share This Post: