រៀនធ្វើម្ហូប

[ទំព័រម្ហូប] ទំនងណាស់! នំបុ័ងចៀនសាច់ជ្រូកចិញ្រ្ចាំពិសេស អាហារសម្រាប់ញាំលេងពេលរសៀល ធ្វើខ្លួនឯងអស់លុយតិចញ៉ាំបានឆ្អែត

BY
autoadmin
October 13, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត អាហារសម្រាប់ញាំលេងមកផ្ញើនោះគឺ នំបុ័ងចៀនសាច់ជ្រូកចិញ្រ្ចាំពិសេស តោះចង់ដឹងថាពិសេសយ៉ាងណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. នំបុ័ងបន្ទះ ៥បន្ទះ
  2. សាច់ជ្រូកចិញ្ច្រាំ ១ចានចង្កឹះ
  3. ពងមាន់ ១គ្រាប់
  4. ម្ស៉ៅស៊ុបខ្នរ ១ស្លាបព្រាបាយ
  5. ឬសជីវ៉ាន់ស៊ុយ ៣ឬស
  6. ខ្ទឹមស ៨គ្រាប់
  7. ម្រេច ១ស្លាបព្រាកាហ្វេ
  8. ស្លឹកខ្ទឹមហាន់ល្អិត ២ស្លាបព្រាបាយ
  9. ម្ទេសស្រស់ហាន់សរសៃល្មម ២គ្រាប់
  10. ទឹកជ្រលក់មាន់តាមចំណូលចិត្ត

*វិធីធ្វើ

  • ជាដំបូងយើងយកឬសជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចមកបុកចូលគ្នាអោយម៉ត់ល្អ រួចយកទៅលាយជាមួយនិងសាច់ជ្រូកបីជាន់ ពងមាន់ ម្ស៉ៅស៊ុបខ្នរ និងស្លឹកខ្ទឹមលាយអោយចូលគ្នាល្អ
  • ក្រោយមកទៀត យកនំបុ័ងបន្ទះកាត់ជាបួនផ្នែកក្នុងមួយបន្ទះ រួចយកសាច់ជ្រូកចិញ្ច្រាំដែលយើងបានលាយរសជាតិរួចទៅបៀកពីលើនំបុ័ង រួចយកទៅអប់ក្នុងសីតុណ្ហភាព ២០០អង្សារសេរយះពេល ១៥ទៅ២០នាទី
  • ក្រោយពេលដែលសាច់ជ្រូកឆ្អិនហើយរៀបចំដាក់ចានទទួលទានជាមួយទឹកជ្រលក់មានជាការស្រេច។

tip ប្រសិនបើបងប្អូនមិនមានម៉ាស៊ីនដុតទេបងប្អូនអាចយកទៅបំពងជាមួយនិងខ្ទះក៏បាន

Share This Post: