ព័ត៌មានជាតិ

មន្ត្រីជំនាញ ស្ទាក់ចាប់បានទឹកដោះគោស្រស់ នំ ខូចគុណភាពប្រមាណជាង ២តោន ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ

BY
srey nuch
October 13, 2021

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានរកឃើញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន ២តោន និង ៦៥៥.៦២គីឡូក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។

ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលើទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Share This Post: